ប្រុងប្រយ័ត្ន! ផ្ទុះធុងហ្គាស ដោយសារ រវល់ឈ្ងោកចុចទូរស័ព្ទពេក (មានវីដេអូ)

ចិន៖ នារីខ្វះការប្រុងប្រយ័ត្នម្នាក់ ដើរប៉ះដួលធុងហ្គាស បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងផ្ទះបាយ ដោយសាររវល់តែឈ្ងោកមុខចុចទូរស័ព្ទបណ្តើរ ដើរបណ្តើរ គ្មានមើលមុខក្រោយច្បាស់លាស់។

វីដេអូឃ្លីបមួយ ថតបានដោយកាម៉េរាសុវត្ថិភាព បង្ហាញពីទិដ្ឋភាពភ្លើងឆេះ ក្នុងហាងផ្ទះបាយមួយកន្លែង មូលហេតុដោយសារតែ នារីដែលជាបុគ្គលិកបម្រើការម្នាក់ រវល់តែឈ្ងោកមុខចុចទូរស័ព្ទ ហើយបានដើរប៉ះធុងហ្គាសដួល។ ក្រោយពីធុងហ្គាសបានដួលហើយ ចំហាយឧស្ម័នបានធ្លាយចេញ ហ៊ុយជក់ជាក់ពេញកន្លែងកើតហេតុតែម្តង បង្កឲ្យបុគ្គលនៅទីនោះមានការភ្ញាក់ផ្អើល ភ័យស្លន់ស្លោគ្រប់ៗគ្នា ប៉ុន្តែយ៉ាងណាមិញ នៅតែមិនអាចស្តារស្ថានភាពបានទាន់ពេល។ ភ្លាមៗនោះដែរ អណ្តាតភ្លើងក៏បានឆាបឆេះតែម្តង ធ្វើឲ្យបុគ្គលិកភ័យ រត់យកព្រះអាយុរៀងៗខ្លួនតែម្តង។

បើតាមប្រភពសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា បុរស២នាក់ បានរត់ចេញដោយសុវត្ថិភាព និងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ដោយគ្រាន់តែរងរបួសរលាកភ្លើងបន្តិចបន្តួច។ ប្រភពបន្តថា អគ្គីភ័យឆាបឆេះនេះ បណ្តាលឲ្យខាតបង់អស់ជាង ១០,០០០ ផោន (ប្រមាណជា ១៤,២០០ដុល្លារអាមេរិក) ។ 

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត