រថយន្ត​ស្រា​បៀរ​បុក​អ្នកជិះ​ម៉ូតូ​បង្ក​ឱ្យ​បាក់ជើង ៣ កំណាត់​

6 Videos


​ភ្នំពេញ : បុរស​ម្នាក់​រងរបួស​បាក់​ខាងស្តាំ ៣ កំណាត់ ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​រួប​គេ​កំពុង​ជិះ​ម៉ូតូ​ឌ្រឹ​ម​សង់​មួយគ្រឿង ហើយ​ត្រូវ​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ អ៊ី​ច ស្ពឺ​ត បើក​បុក​ចំ​ពីមុខ​ពេញទំហឹង​កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៦ នៅ​ចំណុច​ខាងត្បូង​ផ្សារ​ដី​ថ្មី តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

រថយន្ត​ស្រា​បៀរ​បុក​អ្នកជិះ​ម៉ូតូ​បង្ក​ឱ្យ​បាក់ជើង ៣ កំណាត់​

M88


​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រឹ​ម​សង់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FF- 6498 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ អ៊ី​ច ស្ពឺ​ត ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-0201 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​បាក់ជើង​ខាងស្តាំ ៣ កំណាត់ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ ។ ដោយឡែក​ម្ចាស់​រថយន្ត​ក៏បាន​ចុះ​ពី​រថយន្ត​ហើយ​ឡើង​រថយន្ត​មួយគ្រឿង​ទៀត​គេចខ្លួនបាត់ ។​

រថយន្ត​ស្រា​បៀរ​បុក​អ្នកជិះ​ម៉ូតូ​បង្ក​ឱ្យ​បាក់ជើង ៣ កំណាត់​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។ ចំណែក​រថយន្ត​បង្ក និង ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​ស្ទូច​ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​រងចាំ​ម្ចាស់​ក្រុមហ៊ុន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕

                                                               ( ប្រភព : TV5 )