ចោរឆក់​កាបូ​បពីរនាក់ រត់​មិន​រួចជាប់​ខ្នោះ

6 Videos


​ភ្នំពេញ : ជនសង្ស័យ​មាន​គ្នា ២ នាក់ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេបានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ប្រុស​ស្រី ២ នាក់ ខណៈ​កំពុងធ្វើដំណើរ​កាលពី​វេលា​ម៉ោង ១២ និង ៤០ នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី ២៤ ខែមីនា​ឆ្នាំ ២០១៦ នៅ​ចំណុច​មុខ​ធានា​គា​អេស៊ីលីដា តាម​បណ្តោយ​ផ្លូវ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន  ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់​រហូត​ទៅដល់​ស្តុ​ប​ផ្សារ​ដី​ហុយ ក៏ត្រូវ​កម្លាំង​ល្បាត​ខណ្ឌ​សែន​សុខ​ឃាត់​បានតែ​ម្តង ។​

​ជនសង្ស័យ​ ឈ្មោះ មាស សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ មុខរប​មិន​ពិតប្រាកដ ទី ២ ឈ្មោះ អុន ដា​រ៉ា ភេទ​ប្រុស អាយុ ២០ ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​នារី​ម្ចាស់​កាបូប​វិញ​ឈ្មោះ អ៊ឹម ចិន​នី អាយុ ២៦ ឆ្នាំ មានមុខរ​បរជា​អ្នកបំរើ​ការ​តាម​ន្ត​ហោះ ( នារី​អូ​តេស ) ស្នាក់នៅ​ភូមិ ៩ សង្កាត់​ផ្សា​ថ្មី ២ ខណ្ឌដូនពេញ ហើយ​នៅក្នុង​កាបូប​នោះ​មិនបាន​បាត់បង់​អ្វី​ឡើយ រួមមាន iPad ១ គ្រឿង IPhone-6 plus ១ គ្រឿង លិខិតឆ្លងដែន​ចំនួន ៣ អត្ត​ស​ណ្ញា​ណ​ប័ណ្ណ ១ សន្លឹក កាត​ការងារ ១ ឯកសារ និង លុយ​មួយចំនួនទៀត ។

M88


ចោរឆក់​កាបូ​បពីរនាក់ រត់​មិន​រួចជាប់​ខ្នោះ

​តាម​សាក្សី​នៅ​ កន្លែងកើតហេតុ បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី​ធ្វើ​ដំណរ​តាម​បណ្តោយ​ផ្លូវ​សហ ​ពន្ធ​រុស្សី ក្នុង​ទោស​ដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ ២ នាក់ ជិះ​ម៉ូតូ​ធុន​ធំ​មួយគ្រឿង​មកពី​ក្រោយ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ហើយ​គេចខ្លួនបាត់ ។

​សាក្សី​ដដែល​បាន​ បន្តថា​បន្ទាប់​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​រួច​ជនរងគ្រោះ ក៏បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ និង​ស្រែកថា​ចោរៗ លុះ​មកដល់​ចំណុច​ជិត​ស្តុ​ប​ផ្សារ​ដី​ហុយ ទើប​ប្រទះ​កម្លាំង​ល្បាត​ខណ្ឌ​សែន​សុខ ក៏​ឃាត់​បានតែ​ម្តង ។

ចោរឆក់​កាបូ​បពីរនាក់ រត់​មិន​រួចជាប់​ខ្នោះ

​ក្រោយពេល​កើតហេតុ ជនសង្ស័យត្រូវបាន​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ធ្វើការ​សាកសួ និង កសាង​សំណំ​រឿង​បញ្ជូនទៅ​អធិការ​ដោះស្រាយ​បន្ត ៕

                                                                                                    ( ប្រភព : TV5 )