បុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុប​បុក និង កិន​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត

6 Videos


នៅ​រសៀល​ថ្ងៃទី ២៧ ខែមីនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ ៧១ ចំណុច ភូមិ តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ មាន​ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​យី​ឌុប និង ម៉ូតូ បណ្ដាល​អោយស្លាប់​អ្នកបើកបរ​ម៉ូតូ​ម្នាក់ ឈ្មោះ ឃុ​ត ខុម ភេទ​ប្រុស អាយុ ៥៥ ឆ្នាំ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ។

បុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុប​បុក និង កិន​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត

M88


រីឯ​អ្នកបើកបរ​រថយន្ដ​ឈ្មោះ ឈ ណាក់ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ នៅ​ភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​បា​សាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ បើកបរ​រថយន្ត​ម៉ាក ហ៊ី​ណូ​យី​ឌុប ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ៣A ៩១១៨ ភ្នំពេញ ។​

បុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុប​បុក និង កិន​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត

​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​ចំការលើ បានអោយដឹងថា រថយន្ត​បាន​បើក​បុក​​អ្នកជិះ​ម៉ូតូ​នៅពេល​គាត់​បត់​ឆ្លងផ្លូវ​ដោយ​ធ្វេសប្រហែស ហើយ​ត្រូវ​រថយន្ត​ម៉ាក ហ៊ី​ណូ​យី​ឌុប បុក​តែម្តង ។​ ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ​ ​ហើយ​សមត្ថកិច្ច​ក៏​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនល្មើស​ទៅ​តុលាការ ដើម្បី​ដោះ​ស្រាយ​តាម​នីតិវិធី​ផងដែរ ៕ សុថា​ត់​

បុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុប​បុក និង កិន​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុតបុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុប​បុក និង កិន​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុតបុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុប​បុក និង កិន​ពីលើ​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត