(Video Highlight) អេស្ប៉ាញ ទទួលលទ្ធផលស្មើនៅរាត្រីកំណត់ត្រាសម្រាប់ Casillas

អ្នកចាំទីអន្តរជាតិអេស្ប៉ាញ Iker Casillas បានតាមស្មើកំណត់ត្រានៃការបង្ហាញខ្លួនជាអន្តរជាតិច្រើនជាងគេបំផុតសម្រាប់កីឡាករអឺរ៉ុបម្នាក់ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកអឺរ៉ុបពីរសម័យកាល អេស្ប៉ាញ បានបញ្ចប់ ក្នុងលទ្ធផលស្មើ ០-០ នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិរូម៉ានីក្នុងទីក្រុង Cluj។ Casillas ដែលបានធ្វើការបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងរបស់គេកាលពីខែមិថុនា ឆ្នាំ២០០០ បានវិលចូលប្រកួតវិញ ក្រោយពីអវត្តមានក្នុងពេលក្រុមខ្លួនបានទទួលលទ្ធផលស្មើ ១-១ ក្នុងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតាមស្មើកំណត់ត្រារបស់អតីតខ្សែបម្រើអន្តរជាតិឡេតូនី Vitalijs Astafjevs សម្រាប់ការបង្ហាញខ្លួន១៦៦លើក។ ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិរ៉ូម៉ានី បានចូលទៅកាន់ទីលានដើម្បីកម្តៅសាច់ដុំតាមរយៈការពាក់អាវហ្វឹកហាត់ដែលបង្ហាញពីបញ្ហាគណិតវិទ្យា ដោយមិនពាក់អាវមានលេខឡើយ ក្នុងនាមជាផ្នែកមួយដើម្បីប្រយុទ្ធប្រឆាំងនឹងអត្រានៃការបោះបង់ការសិក្សាដ៏ច្រើនក្នុងប្រទេសនេះ។ ខ្សែបម្រើ Sergi Roberto របស់ក្លិប Barcelona ត្រូវបានអនុញ្ញាតឲ្យធ្វើការបង្ហាញខ្លួនជាលើកទីមួយរបស់គេសម្រាប់អេស្ប៉ាញ ខណៈដែលលោក Vicente del Bosque បានធ្វើការផ្លាស់ប្តូរកីឡាករទាំងស្រុងទៅលើក្រុមដែលបានលេងក្នុងទីក្រុង Udine កាលពី៣ថ្ងៃកន្លងទៅ ខណៈដែលការប្រកួតបើកឆាកក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦របស់ពួកគេនៅសល់រយៈពេលត្រឹមតែ២ខែទៀតប៉ុណ្ណោះ៕ ប្រភពព័ត៌មាន៖ Channel News Asia