Ibrahimovic ប្រកាសពីការចាប់អារម្មណ៍លើការផ្ទេរទៅកាន Premier League

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានបង្ហើបកាលពីថ្ងៃអាទិត្យទៅលើការផ្ទេរមួយទៅកាន់ក្របខ័ណ្ឌ Premier League និងបានសន្យាថា រឿងធំៗជាច្រើននឹងកើតឡើងក្នុងអាជីពរបស់គេ។ ក្នុងពេលនិយាយទៅកាន់អ្នកយកព័ត៌មានក្រោយពីវគ្គហ្វឹកហាត់នៅលើទីលាន Friends Arena ដែលជាកន្លែងក្រុមជម្រើសជាតិស៊ុយអែត នឹងត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិសាធារណឆែក ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃអង្គារស្អែកនេះ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ បានបើកចំហអំពីអនាគតរបស់គេ បន្ទាប់ពីក្លិប Paris St Germain។ ខណៈដែលបន្ថែមថា វាមិនទាន់មានការពិភាក្សាផ្សេងៗជាមួយនឹងម្ចាស់ជើងឯករបស់បារាំង PSG អំពីការបន្តកិច្ចសន្យាមួយដែលនឹងផុតកំណត់នៅចុងរដូវកាលនេះនៅឡើយនោះ Ibrahimovic បានប្រាប់ថា៖ «ខ្ញុំមានរយៈពេលបួនឆ្នាំដ៏អស្ចារ្យជាមួយនឹងពួកគេ។ ពួកគេបានធ្វើរាល់អ្វីៗទាំងអស់ដែលពួកគេអាចធ្វើសម្រាប់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ»។ ជាមួយនឹងការអាចផ្ទេរទៅកាន់ក្លិបផ្សេងៗដោយគ្មានតម្លៃខ្លួន និងត្រូវបានទាក់ទងទៅកាន់ក្លិប Manchester United នោះ ខ្សែប្រយុទ្ធ Ibrahimovic បាននិយាយថា មាននូវការចាប់អារម្មណ៍ពីសំណាក់ក្លិបរបស់ក្របខ័ណ្ឌអង់គ្លេស Premier League ជាច្រើន។ កីឡាកររូបនេះបានឲ្យដឹងថា៖ «ពិតណាស់ វាមាននូវការចាប់អារម្មណ៍មួយ ខ្ញុំអាចប្រកាសបែបនោះ។ យើងត្រូវតែមើលថា ក្លិបណានាំមុខគេ។ នៅពេលដែលពេលវេលាមកដល់ នោះជាពេលវេលាដែលខ្ញុំចង់ទៅកន្លែងដែលខ្ញុំចង់ ហើយបន្ទាប់មក យើងនឹងរង់ចាំមើលថា ក្លិបណាចង់បានច្រើនជាង»៕ ប្រភពព័ត៌មាន៖ Channel […]