ក្រុមអ្នកកាត់​ដេរ ក្លាយ​​ម្ចាស់​ជយ​លាភី ការ​ប្រកួត​ទាញ​ព្រ័ត្រ ប្រចាំ​ឆ្នាំ​២០១៦

ក្រុម​កីឡាករ និង​កីឡាការិនី ដែល​ជា​កម្មករ កម្មការិនី​រោង​ចក្រ​កាត់​ដេរ FWKK(Phnompen) Limited និង Gawon apparel Co.Ltd បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ការ​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​ជ្រើស​រើស​ជើង​ឯកឧស្សាហ​កម្ម​កាត់ដេរ(GMAC) លើក​ទី​៤ ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ប្រកួត​យ៉ាង​ស្វិត​ស្វាញ និង​ពោរពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ នៅ​ក្នុង​វិមាន​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ។ តាម​របាយ​ការណ៍របស់គណៈកម្មការ​រៀបចំការ​​ប្រកួត​នេះ បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​ជ្រើស​រើស​ជើង​ឯកឧស្សាហ​កម្ម​កាត់ដេរ(GMAC) លើក​ទី​៤ ឆ្នាំ​២០១៦ ​ពេញ​មួយ​ថ្ងៃ កាល​ពី​ម្សិល​មិញ​នោះ មាន​កីឡាករ និងកីឡាការិនី​សរុប​២២០​នាក់(ស្រី​១១០​នាក់) រួមទាំង​ប្រតិភូ​ដឹក​នាំ​៤៤​នាក់ ដែលភាគ​ច្រើន​​ជា​កម្មករ កម្មការិនី​រោង​ចក្រកាត់ដេរ។ អ្នក​ទាំង​នេះ​មក​ប្រកួត​តំណាង​ឲ្យ​សហគ្រាសរោងចក្រ និង​អង្គការ​ចំនួន​១១ ក្នុង​នោះ​មាន​​ក្លិប GMAC អង្គការ​មិត្តសំឡាញ់ ​ក្រុម​ហ៊ុន Japen Rok S.E.A​(Phnompenh) Co.Ltd, FWKK(Phnompen) Limited, ROKKO Phoenix Co.Ltd, Gawon apparel Co.Ltd, First Gawon, Cambo Handsome Ltd, Cambo Hong […]