កីឡាករ​កម្ពុជា យក​ប្រៀប​លើ​វៀតណាម ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯកការ​ប្រណាំងម៉ូតូ

កីឡាករ​ម្ចាស់​ផ្ទះ​របស់កម្ពុជា ឈាន ពួ (Chhean Pou) បាន​បង្ហាញ​ការ​ជិះ​ម៉ូតូ​កែច្នៃកម្លាំង​ម៉ាស៊ីន១៥០ccចុះ ដ៏​គួរ​ឲ្យគត់​សម្គាល់ ដើម្បី​មាន​ពិន្ទុ​នាំ​មុខ​លើ​គូ​ប្រជែង​ដែល​ជា​ជន​ជាតិ​វៀតណាម និង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ក្នុង​ការ​ប្រកួត​កម្រិត​A (Class A) នៃ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូលើ​ផ្ទៃ​រាប KARA Cup Race 2016 កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ។ នៅ​ក្នុងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដែល​ត្រូវ​ធ្វើ​ការ​ប្រកួតចំនួន​២​ជុំ នៅ​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ  កាល​ពី​ម្សិលមិញ​នោះ​កីឡាករ​កម្ពុជា ឈាន ពួ ដែល​បាន​ជិះ​ម៉ូតូ​ស្លាក​លេខ​៩៣ បាន​ជួប​នៅការ​ប្រជែង​តាម​រយៈ​ការ​ជិះ​គាប​សង​ខាង​ពី​សំណាក់កីឡាករ​វៀតណាម​ Nguyen Quang Khai និង Nguyen Chi Anh Vu យ៉ាង​ស្វិត​ស្វាញ ប៉ុន្តែ​រូប​គេ​នៅ​តែ​មាន​លទ្ធ​ភាព​ជិះ​នាំ​មុខ​ជាមួយ​ការ​មាន​ពិន្ទុ​សរុប​ចំនួន​៣៧ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ខណៈ​លេខ​២ Nguyen Quang Khai មាន​ពិន្ទុ​សរុប​៣៥ និង Nguyen Chi Anh Vu មាន​​៣២ពិន្ទុ ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។ ចំណែក​ Class B ដែល​ជា​ប្រកួត​ប្រជែង​រវាង​​ម៉ូតូ​ប្រើ​អង់ប្រីយ៉ា​កម្លាំងម៉ាស៊ីន​១២៥ccដល់១៣៥​cc​នោះ កីឡាករ ខុម […]