យោធា​ ស៊ីរី វាយ​បាន​ក្រុង បេតិកភណ្ឌ​ Palmyra ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម ISIS មក​វិញ

យោធា​ប្រទេស ស៊ីរី កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​វាយ​ដណ្តើម​បាន​មក​វិញ​នូវ​ទីក្រុង ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន Palmyra នេះ​បើ​តាម​បណ្តាញ​សារព័ត៌មាន​រដ្ឋ និង ក្រុម​អ្នក​សង្កេតការណ៍។ នេះ​ជា​សញ្ញា​សំខាន់​មួយ​ពី​ការ​ថយ​ចុះ​ឥទ្ធិពល​ក្រុម​រដ្ឋ​ឥស្លាម ISIS នៅ​ស៊ីរី ដោយ​ក្រុម​មួយ​នេះ​បាន​កាន់កាប់​ទីក្រុង Palmyra តាំង​ពី​ខែ​ឧសភា ឆ្នាំ​មុន។

 

បណ្តាញ​ទូរទស្សន៍​រដ្ឋ​ស៊ីរី បាន​ដក​ស្រង់​សម្តី​យោធា​ថា ទ័ព​រដ្ឋាភិបាល​ពេល​នេះ​គឺ​បាន​កាន់​កាប់​ទីក្រុង​ទាំង​ស្រុង​មក​វិញ​ហើយ។ ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធ​មនុស្ស​នៅ ស៊ីរី ថ្លែង​ ស្នូរ​កាំភ្លើង​នៅ​តែ​លឺ​មក​ទល់​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ នៅ​ភាគ​ខាង​កើត​ទីក្រុង​ ដោយ​សារ​ក្រុម​រដ្ឋ​ឥស្លាម​បាន​ដក​ថយ​ទៅ​ទីនោះ​ហើយ​ពង្រឹង​ខ្សែ​ការពារ​ជា​ថ្មី​នៅ​ភាគ​ខាង​កើត ដោយ​បោះ​បង់​ចោល​ទីក្រុង​ Palmyra ឲ្យ​រដ្ឋាភិបាល​គ្រប់​គ្រង។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: businessinsider.com