ប្រទេស ១៣ លើ​ពិភពលោក​ដែល​កម្មករ​ក្នុង​ស្រុក​ប្រឈម​ហានិភ័យ​ខ្ពស់​ នៃ​ការ​បាត់​បង់​ការងារ​ទៅ​ឲ្យ​មនុស្ស​យន្ត

កម្មករ​ចិន​នៅ​ក្នុង​ប្រទេស បាន​មើល​ឃើញ​ពី​អនាគត​របស់​ខ្លួន​ហើយ​ចាប់​ពី​ពេល​នេះ​តទៅ ថា​ការងារ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​គឺ​នឹង​ធ្លាក់​ទៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​វ័យ​ឆ្លាត​ ដូច​យ៉ាង​មនុស្ស​យន្ត(Robots) នឹង​គ្រឿង​ចក្រ​ស្វ័យ​ប្រវត្តិ​មួយ​ចំនួន​ទៀត នេះ​បើ​តាម​ការ​ចុះ​សម្ភាសន៍​របស់​វិទ្យាស្ថាន ADP Research Institute ។ បើ​តាម​វិទ្យា​ស្ថាន​ដដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ចិន​ជា​ប្រទេស ទី១ ដែល​កម្មករ​ក្នុង​ប្រទេស មាន​ហានិភ័យ​ខ្ពស់​ជាង​គេ​ នៃ​ការ​បាត់​បង់​ការងារ​ធ្វើ។ ខាង​ក្រោម​ជា​ប្រទេស ១៣ ដែល​ កម្មករ​ក្នុង​ប្រទេស មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាត់បង់​ការងារ​ទៅ​ឲ្យ​មនុស្ស​យន្ត។

 

១៣) ប្រទេស ឈីលី កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៣៣%។

 

១២) ប្រទេស អាល្លឺម៉ង់ កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៣៩%។

 

១១) ចក្រភព​អង់គ្លេស កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៤៥%។

 

១០) ប្រទេស អូស្ត្រាលី កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៤៥%។

 

៩) ប្រទេស បារាំង កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៤៦%។

 

៨) ប្រទេស កាណាដា កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៤៨%។

 

៧) ប្រទេស សិង្ហបុរី កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៤៨%។

 

៦) ប្រទេស ម៉ិកស៊ីកូ កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៥១%។

 

៥) ប្រទេស ប្រេស៊ីល កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៥១%។

 

៤) សហរដ្ឋ​អាមេរិក កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៦១%។

 

៣) ប្រទេស ឥណ្ឌា កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៦១%។

 

២) ប្រទេស ហុល្លង់ កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៦៣%។

 

១) ប្រទេស ចិន កម្មករ​ក្នុង​ប្រទេស​មាន​ហានិភ័យ​បាត់​បង់​ការងារ​ដល់​ទៅ ៨០%។

 

ប្រទេស ១៣ លើ​ពិភពលោក​ដែល​កម្មករ​ក្នុង​ស្រុក​ប្រឈម​ហានិភ័យ​ខ្ពស់​ នៃ​ការ​បាត់​បង់​ការងារ​ទៅ​ឲ្យ​មនុស្ស​យន្ត

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: weforum.org/agenda