អភិបាលខេត្ត​កំពង់ធំ​ ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​​​ ដែល​គ្រោង​នឹង​បង្កើត​ភូមិ​សម្បទាន​សង្គមកិច្ច​ដល់​ជន​ក្រីក្រ

អភិបាលខេត្ត​កំពង់ធំ​ ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​​​ ដែល​គ្រោង​នឹង​បង្កើត​ភូមិ​សម្បទាន​សង្គមកិច្ច​ដល់​ជន​ក្រីក្រ

កំពង់ធំ​ ៖​ អាជ្ញាធរ​ខេត្ត​កំពង់ធំ​​ បាន​ដឹកនាំ​មន្ទីរ​ស្ថាប័ន ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​សិក្សា​ទីតាំង​ដី​ក្នុង​ភូមិ​សាស្ត្រ ឃុំ​ដូង ស្រុក​ប្រាសាទបល្ល័ង្គ​ ខេត្ត​កំពង់ធំ ​​ដែល​មាន​ផ្ទៃដី​ចំនួន ២៩២២​ហិកតា ដែល​គ្រោង​នឹង​បង្កើត​ភូមិ​សង្គមកិច្ច​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​ដូចជា​ទុរគត​ជន​ ជន​ពិការ គ្រួសារ​ក្រីក្រ គ្រួសារ​អតីត​យុទ្ធជន ដែល​គ្មាន​ទីជម្រក គ្មាន​ដី​សម្រាប់​សាងសង់​លំនៅឋាន​ ដើម្បី​បង្កើត​ភូមិ​សង្គមកិច្ច​ឲ្យ​ជន​ក្រីក្រ​ ដែល​រស់​នៅ​ក្នុង​ឃុំ​ដូង ឲ្យ​មក​រស់នៅ​ភូមិ​ថ្មី​នេះ។

កាលពី​ថ្មី​កន្លងមក​នេះ ​លោក​អភិបាលខេត្ត​កំពង់ធំ បាន​ដឹក​កម្លាំង​មន្ទីរ និង​ស្ថាប័ន​​ពាក់ព័ន្ធ​មួយ​ចំនួន​ជា​ច្រើន​រូប មក​ពិនិត្យ​ទីតាំង​ ដែល​បាន​ស្នើ​​សុំ​របស់​អង្គការ​ឡា​សិត ដែល​មាន​ផ្ទៃដី​ចំនួន ២៩២២​ហិកតា​សម្រាប់ បង្កើត​ភូមិ​​សង្គមកិច្ច​ជូន​ជន​ក្រីក្រ។ លោក​អ៊ុត សំអន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ ​​បាន​មានប្រសាសន៍​ថា គម្រោង​សាងសង់​ភូមិ​សង្គមកិច្ច​ គឺ​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់នៅ​ក្នុង​ឃុំ​ដូង​ នា​ពេល​បច្ចុប្បន្ន ដោយ​អង្គ​ការគ្រោង នឹង​សាង​សង់ផ្ទះ សាលារៀន មន្ទីរពេទ្យ រួមទាំង​ហេដ្ឋារចនាសម្ពន្ធ ប្រព័ន្ធ ប្រឡាយ ជាច្រើន​ទៀត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ពួកគាត់​មក​រស់នៅក្នុង​ភូមិ​សង្គមកិច្ច​នេះ​។​

លទ្ធផល​នៃ​ការសិក្សា​ត្រួត​ពិនិត្យ​នៃ​ក្រុមការងារ ​​បញ្ជាក់​ថា ទីតាំង​ដី​នេះ​គឺ​សមស្រប នឹង​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយសារតែ​ដី​មាន​ជីវជាតិ​ មាន​ប្រឡាយ​ទឹក អាច​នឹង​បង្កបង្កើន​ផល​បាន​ល្អ ម្យ៉ាងទៀត​គឺជា​ដី​ទំនេរ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​ ចំពោះ​ប្រជាពលរដ្ឋ​​​ដាំ​ដំណាំ​ស្រូវ ឬ​ចម្ការ​កន្លងមក​នោះ​ទេ ដោយ​ទីតាំង​គ្រោង​នឹង​បង្កើត​ភូមិ​សង្គមកិច្ច​នេះ គឺ​ក្រោម​គម្រោង​ឡា​សិត​។​

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយពី​ឈ្មួញ​ឮ​ថា អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​គិតគូរ​ពី​ជីវភាព និង​ការ​រស់នៅ​ ​ប្រជាពលរដ្ឋ​ក្រីក្រ ថែមទាំង​គ្រោង​បង្កើត​ភូមិ ស្រាប់​តែ​មាន​ឈ្មួញ​មួយចំនួន បាន​នៅ​ពីក្រោយ​ខ្នង​របស់​ប្រជាពលរដ្ឋ ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រោង​នឹង​លើកគ្នា​តវ៉ា ថា​ជា​ដី​របស់​ខ្លួន៕