លោក​អ៊ុត សំអន ​ប្រជុំ​ពង្រឹង​ក្រុមការងារ​បក្ស​ និង​ក្ដាប់​បញ្ហា​ប្រឈម នៅ​​ឃុំ​សាគ្រាម

លោក​អ៊ុត សំអន ​ប្រជុំ​ពង្រឹង​ក្រុមការងារ​បក្ស​ និង​ក្ដាប់​បញ្ហា​ប្រឈម នៅ​​ឃុំ​សាគ្រាម

កំពង់ធំ​ ៖ ​លោក​អ៊ុត សំអន​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ក្រុមការងារ​​​បក្ស រួមទាំង​ក្តាប់​ការងារ​ដែល ប្រឈម ​រួមទាំង​ពង្រឹង​ក្រុម​ការងារ​បក្ស​នៅ​ក្នុង​ឃុំ​សា​គ្រាម ស្ថិតនៅ​ក្នុងស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ នៅ​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​ឱកាស​នោះ ​តំណាង​សកម្មជន​ក្នុង​ឃុំ បាន​ឡើង​អាន​សេចក្តី​រាយការណ៍ ពី​សកម្មភាព​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ រួម​ទាំង​បាន​ក្ដាប់​នូវ​បញ្ហា​មួយ​ចំនួន​ពី​ផល​ពិបាក​របស់​សមាជិក​បក្ស ដើម្បី​រួមគ្នា​កែ​លម្អ​ ស្ថាបនា​ពី​គោលនយោបាយ​ ដើម្បី​ឲ្យ​ទទួល​បាន​ប្រសិទ្ធភាព​ ជួយ​គ្នា​កែសម្រួល​បញ្ហា ​ដែល​ប្រឈម​ក្នុង​ការ​អនុវត្ត​ការងារ​កន្លងមក​ ដើម្បី​រួមគ្នា​គិត​ រួមគ្នា​ធ្វើ​ការងារ​នៅ​ក្នុង​មូលដ្ឋាន ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ។

លោក​អ៊ុត សំអន​. អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​បក្ស​ចុះ​ជួយ​ឃុំ​ក្រយៀ បាន​ធ្វើ​ការណែនាំ​ឲ្យ​សមាជិក​គណបក្ស​ទាំងអស់ ខិតខំ ប្រឹងប្រែង​យកចិត្ត​ទុក​ដាក់ ​ព្រមទាំង​មានការ​អត់ធ្មត់ សាមគ្គី​គ្នា ដើម្បី​ជា​កម្លាំង​ដ៏​រឹងមាំ យកជ័យ​ជម្នះ​លើ​ការ​ញុះញង់​ឃោសនា​របស់​គណបក្ស​មួយចំនួន ដែល​ប្រឹង​បំភ្លៃ​មិន​មែន​ជា​ការពិត និង​ព្យាយាម​ទម្លាក់កំហុស​មក​លើ​គណ​បក្ស​កាន់អំណាច។ ដូច្នេះ​សមាជិក​ទាំងអស់​ត្រូវ ជួយ​គ្នា​​​ឲ្យ​បាន​​ល្អ ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ រក្សា​នូវ​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ ជៀសវាង​​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់ រួមទាំង​ពន្យល់​ណែនាំ​ដល់​ក្រុមយុវជន និង​ប្រជាពលរដ្ឋ ពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​។​

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ អភិបាល​ខេត្ត​ បាន​កោតសរសើរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​បក្ស ឃុំ​ក្រយៀ និង​ឃុំ​សា​គ្រាម ដែល​បាន​លះបង់​កម្លាំងចិត្ត​កម្លាំង​កាយ ធ្វើ​ការងារ​ស្នូល​នៅ​ក្នុង​មូលដ្ឋាន រួម​ទាំង​ដោះស្រាយ​បញ្ហា​ថ្នាំងថ្នាក់​ជាមួយ​នឹង​ក្រុមហ៊ុន រួម​ទាំង​ការ​ប្រកបមុខរបរ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ទទួល​បាន នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ផង​ដែរ៕