សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ ជួបពិភាក្សា​ការងារ​ជាមួយ​ពាណិជ្ជករ​ប្រទេស​ឥណ្ឌូនេស៊ី

សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ ជួបពិភាក្សា​ការងារ​ជាមួយ​ពាណិជ្ជករ​ប្រទេស​ឥណ្ឌូនេស៊ី

ព្រះសីហនុ​ ៖​ លោក​ឧកញ៉ា ឡាវ កាង ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៦​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​PUR WONO និង​លោក​DR.SUYATO ពាណិជ្ជករ ប្រទេស​ឥណ្ឌូនេស៊ី។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ លោក​ឧកញ៉ា​ឡាវ កាង ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ បាន​លើក​ឡើង​ថា ខេត្ត​ព្រះសីហនុ​មាន​សក្ដានុពល​ជាច្រើន​ដូចជា​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ទេសចរណ៍ និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បន្ទាប់ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​រៀម​រាប។ ខេត្ត​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​វិស័យ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ និង​ទេសចរណ៍ ​ព្រោះ​ខេត្ត​មាន​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ​ជាងគេ​នៅ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា អាច​ដឹកទំនិញ​ឆ្លងកាត់​គ្រប់​ប្រភេទ​ទៅតាម​បណ្ដា​ប្រទេស​នានា​មាន​ភាព​ងាយស្រួល ​និង​មាន​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវ​អាកាស​ផង​ដែរ។ មិន​តែប៉ុណ្ណោះ​ខេត្ត​មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត មាន​កោះ ​និង​មាន​រមណីយដ្ឋាន​ជាច្រើន​កន្លែង​ទៀត​ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​មកលេង​កម្សាន្ត។

លោក​PURWONO ​និង​លោក DR.SUYATO មានការ​ចាប់អារម្មណ៍​ជាច្រើន អំពី​សក្ដានុពល​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ ហើយ​នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ​លោក​បាន​ផ្ដោត​ទៅ​លើ​ចំណុច​សំខាន់​ចំនួន​ពីរ​គឺ ​ទី​១. ​គឺ​វិស័យ​កសិកម្ម។ លោក​នឹង​ធ្វើ​ការ​ដោះដូរ​ទំនិញ ការទិញ​ស្រូវ​ ពោត ​សណ្ដែក​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ​និង​នាំ​ប្រេងឆា ខ្ញី​ក្រហម និង​បង្គា​មក​ប្រទេស​កម្ពុជា​វិញ។ និង​ទី​២ គឺ​វិស័យ​ទេសចរណ៍ ​ដោយ​លោក​យល់​ថា​ខេត្ត​ព្រះសីហនុ​នេះ​មាន​វិសាល​ភាព​ល្អ បំផុត​លើ​វិស័យ​ទេសចរណ៍ ជាមួយ​នឹង​ឆ្នេរ​ខ្សាច់ ដ៏​ស្រស់​ស្អាត​ ដែល​មាន​ស្រាប់៕