អាជ្ញាធរ​ខណ្ឌទួលគោក ​ចុះ​ពិនិត្យ​ និង​ឲ្យ​ម្ចាស់​សំណង់​កម្ទេច​ចោល​ជញ្ជាំង​ រំលោភ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ

អាជ្ញាធរ​ខណ្ឌទួលគោក ​ចុះ​ពិនិត្យ​ និង​ឲ្យ​ម្ចាស់​សំណង់​កម្ទេច​ចោល​ជញ្ជាំង​ រំលោភ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ

​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​បាន​ចុះ​ពិនិត្យ​និង​ឲ្យ​ម្ចាស់​សំណង់​កម្ទេច​ជញ្ជាំង​រំលោភ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ចោល​ ដើម្បី​ទុក​ចិញ្ចើម​ផ្លូវ​ទាំង​នេះ​ទុក​សម្រាប់​អ្នក​ថ្មើរជើង​។​ ការងារ​នេះ ​ត្រូវ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៨ ខែមីនា នៅ​ក្បែរ​ស្ថានីយ​ប្រេងឥន្ធនៈ​តេលា តាម​បណ្តោយ​ផ្លូវ​៥២៨ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​

ក្នុង​ឱកាស​នោះ លោក​អភិបាលរង​រូប​នេះ​ក៏បាន​ណែនាំ​ដល់​ម្ចាស់​សំណង់​ត្រូវ​វាយកម្ទេច​សំណង់​ជ​ញ្ជាំង​ដែល​រំលោភ​នេះ​ចោល​ដោយ​ខ្លួនឯង ដើម្បី​ទុក​ចិញ្ចើម​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ថ្មើរជើង។​ដោយ​មើល​ឃើញ​ថា សព្វថ្ងៃ​ម្ចាស់​ហាង ឬ​អ្នក​លក់ដូរ​មួយចំនួន បាន​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ផល​ប៉ះពាល់​ក្នុង​សង្គម​ទេ ជាពិសេស​ការ​កកស្ទះ​ចរាចរណ៍​។​

លោក​ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ថ្មី​រក្សា​ស​ណ្ដាប់​សាធារណៈ និង​អនាម័យ​ក្នុង​មូលដ្ឋាន​ទាំងអស់គ្នា៕​