ពលករ​ខ្មែរ​២​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​​

ពលករ​ខ្មែរ​២​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​​



ឧត្តរមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​៥​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៦ តាម​ច្រក​អន្តរជាតិ​ជាំ សា​ងុំា ស្ថិតនៅ​ភូមិ​លើ​ភ្នំ ឃុំ​ត្រពាំងប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រោយពី​ពលរដ្ឋ​ទាំងអស់នេះ​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ។

នគរបាល​អន្តោប្រវេសន៍​ច្រក​ជាំ​សា​ង៉ាំ​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ថៃ​ចាប់​បញ្ជូន​មក​ស្រុក​កំណើត​វិញ​មាន ១-ឈ្មោះ ត្រី សី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​កោះ​គ្រឹះ​ស្នា ឃុំ​ឫស្សី ស្រុក​កំពង់ ត្រាច ខេត្ត​កំពត។ ២-​ឈ្មោះ​ ម៉ម ប៊ុនធឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​កំពង់ត្រាច ខេត្ត​កំពត។

សមត្ថកិច្ច​ច្រកទ្វារ​ខាងលើ​បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​រូប​នេះ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ កាលពី​ថ្ងៃ​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥​ ពី​បទ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​តាម​ច្រក​អូរ​ស្វាយ ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ក្រោយពី​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ខេត្ត​ស៊ី​សាកេ​ត នៅ​ប្រទេស​ថៃ ពលរដ្ឋ​រូប​នោះ​ត្រូវ​បាន​ថៃ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ និង​បញ្ជូន​មក​ស្រុក កំណើត​វិញ​ហើយ​៕