ស្ថានទូត​ចិន ​ប្រគល់​រថយន្ត​ និង​សំភារៈ​ការិយាល័យ ​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ

ស្ថានទូត​ចិន ​ប្រគល់​រថយន្ត​ និង​សំភារៈ​ការិយាល័យ ​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ



ភ្នំពេញ ​៖ នៅ​ទីស្ដីការក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ កាលពី​ព្រឹក​ថ្ងៃទី​២៨​ ខែមីនា ​ឆ្នាំ​២០១៦​ នេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​ប្រគល់ ​ទទួល​រថយន្ត​១​គ្រឿង​ និង​សំភារៈ​ការិយាល័យ​មួយចំនួន ​ដែល​ជា​អំណោ​យ​ដ៏​ថ្លៃថ្លា​របស់​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ លោកស្រី​ភឿង ស​កុ​ណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​និង​ លោកជំទាវ​ ពូ ជី​ង​គ័​រ​ ឯកអគ្គរដ្ឋទូត​វិ​សាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​ ​ ​ ​ ​ ​ ​ ​ ​

លោកជំទាវ ពូ ជី​ង​គ័​រ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា អំណោយ​រួមមាន​រថយន្ត​១​គ្រឿង​ និង​សំភារៈ​ការិយាល័យ​ ដែល​ខាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ប្រគល់​ដល់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​នា​ថ្ងៃ​នេះ​គឺ​កើត​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ពោល​ក្នុង​គោលដៅ​ដើម្បី​លើក​កម្ពស់​ទំនើបកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​លើ​វិស័យ​វប្បធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ ​ ​ ​ ​ ​

ឆ្លើយតប​ទៅ​នឹង​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ដែរ​ លោកស្រី ​ភឿង ស​កុ​ណា ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិ​ត្រ​សិល្បៈ​បាន​មានប្រសាសន៍ថា ចំពោះ​អំណោយ​រថយន្ត​ និង​សំភារៈ​ការិយាល័យ​នេះ​​ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដល់​មន្ត្រី​របស់​ក្រសួង​វប្បធម៌​ក្នុង​ការ​បំពេញការងារ​ផ្សេងៗ​ឲ្យ​ស្របតាម​សម័យ​កាល​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​។ ក្នុង​ឱកាស​នោះ​ដែរ ​លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​យ៉ា​ង​ជ្រាលជ្រៅ​ចំពោះ​ស្ថានទូត​ចិន ​និង​លោកជំទាវ ពូ ជី​ង​គ័​រ​ ផង​ដែរ ហើយ​សង្ឃឹមថា ខាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នឹង​បន្ត​ជួយ​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ក៏ដូចជា​បន្ត​រឹតចំណង​សាមគ្គីភាព​ឲ្យ​ស្អិត​រមួត​ជាង​នេះ​ថែមទៀត​៕​

ស្ថានទូត​ចិន ​ប្រគល់​រថយន្ត​ និង​សំភារៈ​ការិយាល័យ ​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ

ស្ថានទូត​ចិន ​ប្រគល់​រថយន្ត​ និង​សំភារៈ​ការិយាល័យ ​ដល់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ