ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ពញាក្រែក​ ជួយ​ថែរក្សា​សមិទ្ធផល​នានា តា​ម​មូលដ្ឋាន​

ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ពញាក្រែក​ ជួយ​ថែរក្សា​សមិទ្ធផល​នានា តា​ម​មូលដ្ឋាន​



ត្បូងឃ្មុំ ៖ ខណៈ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ជំរុញ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នូវ​សមិទ្ធផ​ល​ជាច្រើន​កំពុង​កើត​ឡើងជា​បន្តបន្ទាប់ ដែល​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ចូលរួម​ថែ​រក្សា​ឲ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​នៃ​ការប្រើប្រាស់​ជា​សម្បត្តិ​រួម​។​ នេះ​ជា​ការ​លើកឡើង​របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្ប​ទា បាន​ថ្លែង​លើក​ឡើង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ​វត្ត​ឧត្តម​មុនី​សុវណ្ណ​ព្រឹក្សា ហៅ​វត្ត​ត្រពាំង​រំ​សែង ស្ថិតនៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦។​

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ក្រោយ​ថ្ងៃ​រំដោះ ០៧ មករា ១៩៧៩ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបា​ល ប្រទេសជាតិ ​ត្រូវ​បាន​កសាង​ឡើង​ពី​បាតដៃ​ទទេ រហូត​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​ផ្លូវ មា​ន​ស្ពាន សាលារៀន វត្ត​អារាម នានា ដែល​បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​សំខាន់ ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ជាពិសេស​បណ្ដាញ​គមនាគមន៍ ដែល​ជា​ឱកាស​កាត់បន្ថយ​ពេល​វេលា​យ៉ាង​ប្រសើ​រ ក្នុង​ការ​ដឹកជញ្ជូន កសិផល និង​ការ​ធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​ផ្សេងៗ។​

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ទៀត​ថា ចំពោះ​សមិទ្ធផល​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ក៏​ត្រូវ​បាន​យកចិត្ត​ទុក្ខ​ដាក់​យ៉ាង​ខ្លាំង ដោយ​បាន​កសាង​វត្ត​អារាម​ជាច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស មិន​ថា ​ទីប្រជុំជន ឬ​ជ​ន​បទ​ដាច់ស្រយាល​ឡើយ ព្រោះ​ទី​អារាម​គឺជា​កន្លែង​ទី​សក្ការៈ​សម្រាប់ ប្រជាពលរដ្ឋ​ទូទៅ ជាពិសេ​ស​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្តង និង​ជា​ការ​រួមចំណែក ការពារ​សមិទ្ធផល និង​ទំនៀម​ទម្លាប់​ប្រពៃណី តាមរយៈ​ការ​គោរពវិន័យ​ធម៌​អារ​ជាដើម។​

​លោក វង សូត មានប្រសាសន៍​បន្ត​ទៀត​ថា ជាក់ស្តែង​ព្រះវិហារ​ថ្មី ​ដែល​មាន​ទំហំ ១២​ម x ២២​ម បា​ន​ចាប់​ផ្តើម​ដំណើរការ​សាងសង់ ដែល​បាន​បញ្ចប់​ការសាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង ឆ្នាំ​២០១៦​នេះ ដោយ​ត្រូវ​ចំណាយ​ថវិកា​អស់​ជាង​៤​រយ​លាន​រៀល សុទ្ធ​សឹង​ជា​ថវិកា​កើតឡើង​ដោយ​កម្លាំង​សា​មគ្គី របស់​សប្បុរសជន​ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ តាមរយៈ​ការ​ធ្វើ​បុណ្យ​ផ្កា​សាមគ្គី​ផ្សេងៗ ជាពិសេស​ក្រោម​ការ​ជួយឧបត្ថម្ភ​ថវិកា​ផ្ទាល់ ពី​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋ​ស​ភា​ និង​លោកជំទាវ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ជាដើម បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត និង​បច្ច័យ ដោយ​សទ្ធា​ជ្រះថ្លា ដើម្បី​ចូលរួម​ចាប់​មគ្គ​ផ​ល កសាង​សមិទ្ធផល​នានា​នៅក្នុង​វត្ត​នេះ ដែល​ជា​តំបន់​ដាច់ស្រយាល​ឲ្យ​មានការ​រីកចម្រើន​ដូច​ទីវត្ត​អារាម​នានា៕​

ថ្នាក់ដឹកនាំ​ក្រសួង​សង្គមកិច្ច ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ពញាក្រែក​ ជួយ​ថែរក្សា​សមិទ្ធផល​នានា តា​ម​មូលដ្ឋាន​