លោកជំទាវ ម៉ែន សំអន​ ៖ រាជរដ្ឋាភិបាល គាំទ្រ​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា-ចិន ដែល​រៀបចំ​កម្មវិធី​លើ​ក​សរសើរ​ដល់​សិស្ស​គំរូ​​

លោកជំទាវ ម៉ែន សំអន​ ៖ រាជរដ្ឋាភិបាល គាំទ្រ​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា-ចិន ដែល​រៀបចំ​កម្មវិធី​លើ​ក​សរសើរ​ដល់​សិស្ស​គំរូ​​

ភ្នំពេញ ​៖ លោក​ជំទាវ ​ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង ព្រឹទ្ធសភា-​រដ្ឋសភា និង​អធិការកិច្ច បាន​ថ្លែង​នូវ​ការ​គាំទ្រ​ដល់​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា ដែល​បាន​រៀបចំ​កម្មវិធី​លើក​សរ​សើ​រ ដល់​សិស្ស​គំរូ មាន​ក្រម​សីលធម៌​ល្អ និង​គោរព​ឱវាទ​គ្រូបង្រៀន​ ដែល​កម្មវិធី​នេះ​មាន​អត្ថន័យ​អប់រំ កសាង​ធនធានមនុស្ស​។​

លោកជំទាវ​បាន​ថ្លែង​ការ​គាំទ្រ​បែបនេះ ខណៈ​ពេល​ចូលរួម​ក្នុង​កម្មវិធី​លើក​សរសើរ​សិស្ស​គំរូ​ មាន​ក្រ​ម​សីលធម៌​ល្អ និង​គោរព​ឱវាទ​គ្រូ​បង្រៀន នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ នៅ​ព្រះវិហារ​ធាន​ចិន សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ថ្មីៗ​នេះ។​

លោកជំទាវ​ ម៉ែន សំអន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា កន្លង​ក៏ដូចជា បច្ចុប្បន្ន​បាន​ជំរុញ និង​ផ្ដល់​ការ​លើក​ទឹកចិត្ត​ឲ្យ​មានការ​កែទម្រង់​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​គុណភាព​ចំណេះដឹង​របស់​សិ​ស្ស​និស្សិត​ឲ្យ​មាន​ស្តង់ដារ ដែល​អាច​ធ្វើ​សមាហរណកម្ម​ជាមួយ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ ​និង​ពិ​ភព​លោក​បាន​ហើយ​ ជាមួយ​ការ​លើក​តម្លៃ​គុណភាព​អប់រំ​នេះ​ក្រសួង​អប់រំ​បាន​កំណត់​ចតុស្តម្ភ​នៃ​ការ​អប់រំ គឺ​រៀន​ដើម្បី​មាន​ចំណេះដឹង រៀន​ដើម្បី​មានចំណេះ​ធ្វើ រៀន​ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ រៀន​ដើម្បី​ចេះ​រួមរស់​ជាមួយគ្នា​ដោយ​សុខដុមរមនា​ផង​ដែរ​។​

លោកជំទាវ​ ម៉ែន សំអន​ ចាត់ទុក​កម្មវិធី​ដែល​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា ចិន​ធ្វើឡើង​នេះ​ថា ជា​ការ​រួម​គ្នា​ជួយ​កសាង​បណ្ដុះ​ពុទ្ធិ​ដល់​យុវជន​យើង​ឲ្យ​ក្លាយជា​យុវជន​ពេញ​ ដោយ​សក្ដានុពល​ជា​ក្តី​សង្ឃឹម​រប​ស់​ជាតិ​។​

ក្នុង​ពិធី​នេះ ​លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ចែក​រំលែក​នូវ​ទស្សនទាន​អប់រំ​ដល់​ក្មួយ​ៗ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​គាំទ្រ សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា ដែល​រៀបចំ​ឲ្យ​មាន​កម្មវិធី​លើក​សរសើរ ដល់​សិស្ស​គំរូ ដែល​មាន​ក្រមសីលធម៌​ល្អ នៅក្នុង​សង្គម។ កម្មវិធី នេះ​ដើម្បី​ឲ្យ​ក្មួយៗ​មាន​កតញ្ញូ ចំពោះ​មាតា​បិ​តា ជា​អ្នកមានគុណ ជា​ព្រះ​រស់ និង​ត្រូវ​កតញ្ញូ​ចំពោះ​លោក​គ្រូ​ អ្នកគ្រូ មាន​កតញ្ញូ​ចំពោះ​ញាតិមិត្ត មិត្ត​ភ​ក្ដិ​ដែល​ជួយ​ក្មួយៗ​គ្រប់​កាលៈទេសៈ មាន​កតញ្ញូ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រទេស ​ដែល​បាន​ខិតខំ​ធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ​ដើម្បី​នាំមក​នូវ​សុខ​សន្តិភាព​ និង​ភាព​​រុងរឿង​ជូន​ប្រទេសជាតិ​។​

គួរ​បញ្ជាក់​ថា សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា កន្លង​មក​នេះ​តែង​ធ្វើការ​ផ្សព្វផ្សាយ ​ការអប់រំ​សីលធម៌​ ដើម្បី​ចូលរួម​កសាង​ធនធានមនុស្ស​នៅ​កម្ពុជា​។ ក្នុង​កម្មវិធី​នេះ​សមាគម​អ៊ី​គ័ន​តាវ​កម្ពុជា​ បាន​ប្រគល់​ជូន​នូវ​ប័ណ្ណសរសើរ​ដល់​សិស្ស​គំរូ ដែល​មាន​ក្រមសីលធម៌​ល្អ​ចំនួន ៣៨ នាក់ ដែល​ជា​សំណាង​ឲ្យ​សិស្ស​ប្រមាណ ១០០០​នាក់ ​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ៕