រដ្ឋាភិបាល​ជប៉ុន ចុះហត្ថលេខា​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន​១៧៧,៨២១​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​​

រដ្ឋាភិបាល​ជប៉ុន ចុះហត្ថលេខា​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន​១៧៧,៨២១​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​​



ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន​ បាន​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន​១៧៧,៨២១​ដុល្លារ​អាមេរិក ដល់​ប្រទេស​កម្ពុជា ​សម្រាប់​សាងសង់​ស្ពាន និង​កែលំអ​ផ្លូវលំ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។​

ការ​ផ្តល់​ជំនួយ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា តំណាង​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ជាមួយ​តំណាង​ស្ថាប័ន​ទទួល​ជំនួយ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា​នេះ។

លោក គូ ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា កិច្ចសន្យា​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​លើទឹក​ប្រាក់​១៧៧,៨២១​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ចំនួន​២ ៖ គឺ​គម្រោង​ទី​១-​មាន​ទឹកប្រាក់​ចំនួន​៩០,៣៥០​ដុល្លារ ផ្តល់​ទៅ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ឧត្តរមានជ័យ សម្រាប់​សាងសង់​ស្ពានបេតុង​ថ្មី​មួយ​ប្រវែង​១៥​ម៉ែត្រ ក្នុងស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​គម្រោង​ទី​២-​មាន​ទឹកប្រាក់​ចំនួន​៨៧,៤៧១​ដុល្លារ​អាមេរិក ផ្តល់​ទៅ​ឲ្យ​មន្ទីរ​សាធារណការ និង​ជញ្ជូន​ខេត្ត​ព្រះវិហារ សម្រាប់​កែលំអ​ផ្លូវលំ​ក្រួស​ក្រហម ​ប្រវែង ៤.០០០​ម៉ែត្រ និង​លូ​ចំនួន​៦ ស្ថិត​ក្នុង​ឃុំ​ឆែប ស្រុក​ឆែប ខេត្ត​ព្រះវិហារ៕ រដ្ឋាភិបាល​ជប៉ុន ចុះហត្ថលេខា​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន​១៧៧,៨២១​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​​
រដ្ឋាភិបាល​ជប៉ុន ចុះហត្ថលេខា​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន​១៧៧,៨២១​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​​