ស្ថានទូត​ចិន​ប្រគល់​រថយន្ត​និង​សម្ភារៈ​ការិយាល័យ​ដល់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ

ស្ថានទូត​ចិន​ប្រគល់​រថយន្ត​និង​សម្ភារៈ​ការិយាល័យ​ដល់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ



ភ្នំពេញ ៖ នៅ​ទីស្តីការក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កាលពី​ព្រឹក​ថ្ងៃទី​២៨ ​ខែមីនា​ ឆ្នាំ​២០១៦​នេះ​បាន​ប្រារព្ធ​ធ្វើ​ពិធី​ប្រគល់​-​ទទួល​រថយន្ត​១​គ្រឿង​ និង​សម្ភារៈ​ការិយាល័យ​មួយ​ចំនួន​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោកស្រី​ភឿង ស​កុ​ណា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​និង​លោកជំទាវ​ពូ ជី​ង​គ័​រ​ឯកអគ្គរដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​ នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​

លោកជំទាវ ពូ ជី​ង​គ័​រ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជា​មា​និត្យ​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា អំណោយ​រួមមាន​រថយន្ត​១​គ្រឿង​និង​សំភារៈ​ការិយាល័យ​ដែល​ខាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ប្រគល់​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នា​ថ្ងៃនេះ​គឺ​កើត​ចេញពី​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ពោល​ក្នុង​គោលដៅ​ដើម្បី​លើក​កម្ពស់​ទំនើបកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​លើ​វិស័យ​វប្បធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ឆ្លើយតប​ទៅ​នឹង​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ដែរ​លោកស្រី​ភឿង ស​កុ​ណា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​មានប្រសាសន៍ថា ចំពោះ​អំណោយ​រថយន្ត​និង​សម្ភារៈ​ការិយាល័យ​នេះ​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដល់​មន្ត្រី​របស់​ក្រសួង​វប្បធម៌​ក្នុងការ​បំពេញការ​ងារ​ផ្សេងៗ​ឲ្យ​ស្របតាម​សម័យកាល​បច្ចេកវិទ្យា​ទំនើប​នា​ពេល​បច្ចុប្បន្ន​។ ក្នុង​ឱកាស​នោះដែរ​លោកស្រី​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ស្ថានទូត​ចិន​និង​លោកជំទាវ ពូ ជី​ង​គ័​រ​ផង​ដែរ ហើយ​សង្ឃឹមថា ខាង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​នឹង​បន្ត​ជួយ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៏ដូចជា​បន្ត​រឹតចំណង​សាមគ្គីភាព​ឲ្យ​ស្អិត​រមួត​ជាង​នេះ​ថែមទៀត​៕
ស្ថានទូត​ចិន​ប្រគល់​រថយន្ត​និង​សម្ភារៈ​ការិយាល័យ​ដល់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ

ស្ថានទូត​ចិន​ប្រគល់​រថយន្ត​និង​សម្ភារៈ​ការិយាល័យ​ដល់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ