វី​ង នៅតែ​ឈានមុខ​គេ​លើ​សេវា​ផ្ទេរ​ប្រាក់​ចល័ត តាមរយៈ​ការបង្កើត​ការងារ និង​ការ​ធ្វើ​ឲ្យ​ជីវភាព​ប្រ​ជា​ជន​តាម​ជនបទ​ មាន​ភាព​ប្រសើរ​ឡើង​

វី​ង នៅតែ​ឈានមុខ​គេ​លើ​សេវា​ផ្ទេរ​ប្រាក់​ចល័ត តាមរយៈ​ការបង្កើត​ការងារ និង​ការ​ធ្វើ​ឲ្យ​ជីវភាព​ប្រ​ជា​ជន​តាម​ជនបទ​ មាន​ភាព​ប្រសើរ​ឡើង​



ភ្នំពេញ ៖ ធនាគារ​ឯកទេស វី​ង (​កម្ពុជា​) លីមីត​ធី​ត គឺជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ គេ​នៅ​កម្ពុជា និង​បាន​រក្សា​នូវ​ភាព​ឈានមុខ​គេ​របស់​ខ្លួន​ក្នុង​វិស័យ​ផ្ទេរ​ប្រាក់​ចល័ត តាមរយៈ​ការ​ផ្ដោត​ទៅលើ​ការ​ច្នៃ​ប្រឌិត ការបង្កើត​ឱកាស​ការងារ និង​ការ​ជួយ​ធ្វើ​ឲ្យ​ជីវភាព ប្រជាជន​នៅ​តាម​ជនបទ​មាន​ភាព​ប្រ​សើរ​ឡើង​។​

​ចាប់តាំងពី​ការ​បើក​ដំណើរការ​ក្នុង​ឆ្នាំ ២០០៩ មក វី​ង បាន​បង្កើត​នូវ​មធ្យោបាយ​ថ្មីៗ​ក្នុង​ការផ្ទេរ​ប្រាក់​យ៉ាង​ងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព ដោយ​ប្រើប្រាស់​បច្ចេកវិជ្ជា​នា​ពេល​បច្ចុប្បន្ន​នេះ​។ តាមរយៈ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ខ្លួន វី​ង បាន​ផ្តល់​ឱកាស​ដល់​ប្រ​ជា​ជន​កម្ពុជា​ទាំងអស់​អាច​ប្រើប្រាស់ នូវ​សេវា​ហិរញ្ញវត្ថុ​ដូចជា ការផ្ទេរ​ប្រាក់​ក្នុងស្រុក ទិញ​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ វី​ង​គិតលុយ (​ការ​ទូទាត់​ដោយ​ប្រើ​កាត វី​ង នៅ​ហាង​លក់រាយ​) និង​ការ​ទូទាត់​លើ​ប​ណ្ដាញ​អ៊ីនធឺណិត​។​

ការបង្កើត​ថ្មី​ទាំង​អស់​នេះ​ បាន​ជំរុញ​ឲ្យ​មាន​កំណើន​អតិថិជន និង​ការពង្រីក​បណ្ដាញ ភ្នាក់ងារ វី​ង ជា​បន្តបន្ទាប់​។ ពិត​ណាស់ វី​ង បាន​គ្របដណ្ដប់ ១០០% នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​បណ្ដាញ​ភ្នាក់ងារ​ដ៏​រឹងមាំ​របស់​ខ្លួន ជិត ៤,០០០ កន្លែង​។ ជីវភាព​របស់​ភ្នាក់ងារ ​ដែល​បាន​សហការ​ជា​ដៃគូ​ជាមួយ វី​ង បាន​ប្រែ​ក្លាយ​ទៅជា​ម្ចាស់​អាជីវកម្ម​ ដែល​មាន​ប្រាក់ចំណេញ​។

ទន្ទឹម​នឹង​នេះ វី​ង បាន​ប្ដេជ្ញា​ចិត្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ភ្នាក់ងារ​របស់​ខ្លួន​ជានិច្ច​។ លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស នាយក​ប្រតិបត្តិ វី​ង បាន​ចាត់​ទុក​ភ្នាក់ងារ​ទាំងអស់​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​អាជីវ​កម្ម​រីកចម្រើន​។ លោក​បាន​មានប្រសាសន៍ថា​ “​ភ្នាក់ងារ​របស់​យើង គឺជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​បំ​ផុត​របស់​យើង ហើយ​វា​ជា​តួនាទី​របស់​យើង​ដើម្បី​គាំទ្រ​ដល់ បណ្ដាញ​ភ្នាក់ងារ​របស់​យើង​ឲ្យ​អស់ពី​លទ្ធភាព​។ យើង​ធានា​ថា ប្រព័ន្ធ​សុវត្ថិភាព​គឺ​មាន​នៅ​គ្រប់​ភ្នាក់ងារ​វី​ង​ទាំងអស់ ជាមួយនឹង​ការ​បំពាក់​ឧបករណ៍​ល្អ​បំផុត និង​ការ​បណ្តុះបណ្តាល​ច្បាស់លាស់​ ដើម្បី​ភាព​រីកចម្រើន​លើ​អាជីវកម្ម​របស់​ពួក​គេ​។ ភាពជា​ដៃគូ​ដ៏​ល្អ​នេះ​ចំពោះ វី​ង គឺជា​មោទនភាព​បំផុត​ ព្រោះ​វា​មាន​ឥទ្ធិពល​យ៉ាង ខ្លាំង​លើ​អាជីវ​កម្ម​របស់​ភ្នាក់ងារ វី​ង និង​អាជីវកម្ម​របស់​យើង​ទាំងមូល​ផង​ដែរ​។ ភាព​ជោគជ័យ​របស់ វី​ង ថ្ងៃនេះ​គឺ​កើ​ត​ចេញពី​ភាព​ជោគជ័យ​នៃ​ភ្នាក់ងារ វី​ង ទាំងអស់​របស់​យើង​”​។​

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ងារ​ស្នូល​នៃ​ភាព​ជោគជ័យ​របស់ វី​ង នេះ គឺ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹងមាំ​ចំពោះ​ការ​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ទៅដល់​អតិថិជន​ដែល មិនសូវ​និយម​ប្រើប្រាស់​សេវា ធនាគារ និង​អតិថិជន​ក្រីក្រ ​ដែ​ល​ពិបាក​នឹង​ទទួល​បាន​ការប្រើប្រាស់ សេវា​ធនាគារ​។ យោង​តាម​ លោក ម៉ា​ឡូ​ឡូ​ស វត្តមាន​របស់ វី​ង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​មាន​តួនាទី​យ៉ាង​សំខាន់​ សម្រាប់​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​ក្រីក្រ និង​អ្នកធ្វើ​ចំណាកស្រុក​។ លោក ម៉ា​ឡូ​ឡូ​ស បាន​បន្ថែម​ថា “​គោលដៅ​របស់​យើង គឺ​ដើម្បី​ផ្លាស់ប្ដូរ​របៀប​នៃ​ការ​គិត​របស់​មនុស្ស​ចំពោះ​ការប្រើប្រាស់​លុយ និង​ការផ្លាស់ប្ដូរ​នូវ​ផ្នត់គំនិត​ដែ​ល​ថា ​ពួកគេ​មិន​មាន​លទ្ធភាព​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​ជាតិ​។ វី​ង បាន​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ ដែល​រស់នៅ​តាម​ជនបទ​មាន​ភាព​ប្រសើរ​ឡើង តាមរយៈ​ការ​ផ្តល់​នូវ​សេវា​កម្ម និង​ការ​ច្នៃប្រឌិត​ថ្មីៗ​ងាយស្រួល​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ឬ​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ និង​ផ្តល់​ឲ្យ​ពួកគេ​នូវ​ឱកាស​ ដើម្បី​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​កម្ពុជា “​៕​