លោក​ហ៊ុន ម៉ា​ណែ​ត ​អញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​ការងារ​សេនាធិការ និង​បំប៉ន​ជំនាញ​រថពាសដែក​ប្រចាំ​ឆ្នាំ​២០១៦

លោក​ហ៊ុន ម៉ា​ណែ​ត ​អញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​ការងារ​សេនាធិការ និង​បំប៉ន​ជំនាញ​រថពាសដែក​ប្រចាំ​ឆ្នាំ​២០១៦

បាត់ដំបង​ ៖ ​លោក​ហ៊ុន ម៉ា​ណែ​ត ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦​ បាន​អញ្ជើញ​ជា​អធិបតីភាព​នៅ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​ការងារ​សេនាធិការ​ និង​បំប៉ន​ជំនាញ​រថពាសដែក​ប្រចាំ​ ឆ្នាំ​២០១៦​ ព្រម​ទាំង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​ស្នាក់នៅ​របស់​កងទ័ព។

នៅ​ក្នុង​ឱកាស​នោះ​ លោក​ហ៊ុន​ ម៉ាណែត ​បាន​ថ្លែង​អរគុណ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​បាន​ឧបត្ថម្ភ គាំទ្រ​ដល់​បញ្ជាការ​ដ្ឋាន​រថក្រោះ ដែល​នេះ​គឺជា​ស្មារតី​ចែករំលែក​របស់​សមរភូមិ ​ក្រោយ​ជួយ​សមរភូមិ​មុខ​ សមរភូមិ​មុខ​ជួយ​សមរភូមិ​ក្រោយ។ ការ​បង្កើត​សម្ព័ន្ធ​មេត្រីភាព​នេះ​គឺជា​ប្រពៃណី​មាន​តាំង​ពី​មុន​មក​ដើម្បី​ជួយ​ដល់​កងទ័ព​ ដែល​មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ប្រជាជន ​​រួម​នឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក​បាន​បញ្ជាក់​ថា អ្វី​ដែល​យើង​មាន​ថ្ងៃនេះ​គឺ​ដោយសារ​សុខ​សន្តិភាព ស្ថិរភាព​សង្គម​  បើ​គ្មាន​សុខ​សន្តិភាព ជីវភាព​រស់នៅ​ក៏​មិន​មាន ប្រទេស​មាន​សង្គ្រាម ​កងទ័ព​គ្មាន​ឱកាស​ហ្វឹកហ្វឺន ហើយ​គ្មាន​ឱកាស​វិនិយោគ​ផ្សេងៗ។

លោក​បាន​បញ្ជាក់​ទៀត​ថា សម្ដេច​តេជោ​ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​កងទ័ព​ គ្រួសារ​កងទ័ព​តាមរយៈ​ការ​ផ្ដល់​សម្ភារៈ​ ការ​ផ្ដល់​ប្រាក់​របប​ផ្សេងៗ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្ដល់​ដី​ និង​សាង​សង់ផ្ទះ​យោធិន​ពិការ​ បាន​គិតគូរ​ដល់​និវត្តន៍​ជន​តាមរយៈ​កំណែទម្រង់​សមាគម​អតីត​យុទ្ធជន​ជាមួយ​ក្រសួងការពារជាតិ​  ក្រសួងមហាផ្ទៃ ក្រសួង​សង្គមកិច្ច។ ការចូលរួម​បំផុស​ស្មារតី​របស់​មហាជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​ជួយ​ដល់​កងទ័ព​គឺជា​ការ​ដឹង​គុណូបការៈ​របស់​កងទ័ព​ដែល​ទាំងអស់​នេះ​ហើយ​ដែល​ចង់បាន៕