ប្រទេស ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ​​​​គឺ​ចាប់ផ្ដើម​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ

ប្រទេស ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ​​​​គឺ​ចាប់ផ្ដើម​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ

បាត់ដំបង ​៖ ​​​​លោក​ហ៊ុន ម៉ា​ណែ​ត ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​​ ​ជយលាភី ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​បរិញ្ញាបត្រ ​បរិញ្ញាបត្ររង ​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​ និង​សេដ្ឋកិច្ច សាខា​ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា​​ ឆ្នាំ​២០១៦​ថា ប្រទេស ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ​​​​គឺ​ត្រូវ​ចាប់ផ្ដើម​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ។

លោក​ហ៊ុន ម៉ា​ណែត ​បាន​មានប្រសាសន៍​ដែរ​ថា នៅ​ពេល​ដែល​និស្សិត​បាន​បញ្ចប់​ការសិក្សា បងប្អូន​មាន​អារម្មណ៍​សប្បាយរីករាយ​ហើយ​ គឺជា​មោទនភាព​សម្រាប់​ខ្លួនឯង​ គ្រួសារ ​សាលារៀន និង​សង្គមជាតិ​ទាំងមូល។

លោក​បន្ត​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ស្ថិតស្ថេរ រីកចម្រើន​ជាងគេ នាំ​មុខ​គេ​នៅ​ក្នុង​តំបន់ ប៉ុន្តែ​សង្គ្រាម​នៅ​ជំនាន់​ ប៉ុល ពត បាន​បំផ្លាញ ហើយ​យើង​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ក្នុង​រយៈពេល​៣០​ឆ្នាំ​ ដែល​នេះ​គឺជា​មោទនភាព​របស់​យើង​ចំពោះ​វិស័យ​អប់រំ​ក្នុង​ការបម្រើ​ក្នុង​ការ​រីកចម្រើន​របស់​ប្រទេស ដែល​សព្វ​ថ្ងៃនេះ​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ក្នុង​តំបន់។ យើង​នៅ​មាន​សក្ដានុពល​ជាច្រើន​ដើម្បី​បង្កើន​សមត្ថភាព គុណភាព​ដល់​និស្សិត​ ដែល​ជា​ធនធានមនុស្ស​របស់​យើង។ ដើម្បី​សម្រេច​បាន​នូវ​វិស័យ​នេះ​យើង​ត្រូវ​បង្កើន​បរិមាណ ​និង​លើកកម្ពស់​គុណភាព​អប់រំ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​ដែល​ជា​ការ​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​ពី​ផ្នែក ​ដែល​ពាក់ព័ន្ធ​ទាំងអស់។

លោក​បាន​បន្ត​ទៀត​ថា បង ប្អូន ដែល​ទទួល​សញ្ញាប័ត្រ​ថ្ងៃនេះ​គឺ​មានន័យ​ថា បងប្អូន​បាន​ទទួល​កម្រិត​យល់ដឹង បងប្អូន​ទទួលជោគជ័យ​នៅ​ក្នុង​ការសិក្សា ​ដែល​បាន​ជម្នះ​រាល់​ការ​លំបាក​នៅក្នុង​ជីវិត ​និង​ការសិក្សា។ លើស​ពី​នេះ​ការ​បញ្ចប់​ការសិក្សា​ថ្ងៃនេះ​គឺជា​លទ្ធភាព​ និង​ជា​ការ​លើកទឹកចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​ជីវិត។ ឱកាស​សម្រាប់​បងប្អូន​ទទួល​សញ្ញាប័ត្រ​ថ្ងៃនេះ​គឺមាន​ច្រើន​ណាស់ វា​មិន​ត្រឹមតែ​ជា​ក្រដាស​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ការ​បញ្ចប់​ការសិក្សា​នោះ​ទេ វា​គឺជា​សក្ខីភាព​បង្ហាញ​ពី​សមត្ថភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ដោយ​ផ្អែកលើ​ចំណេះដឹង​ និង​សមត្ថភាព។

លោក​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​ការប្រើប្រាស់​មូលធន​បញ្ញា​របស់​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ជា​ចក្ខុវិស័យ​រយៈពេល​វែង សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ។ បទពិសោធន៍​ប្រវត្តិសាស្ត្រ​បង្ហាញ​ថា ប្រទេស ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ គឺ​ត្រូវ​ចាប់ផ្ដើម​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់ លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អប់រំ ព្រោះ​ធនធានមនុស្ស​ជា​ប្រភព​មិន​ចេះ​រីងស្ងួត សម្រាប់​ធានា​នូវ​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​ចីរភាព ព្រមទាំង​ជា​កម្លាំង​បន្តវេន​ក្នុង​កា​ការពារ និង​កសាង​មាតុភូមិ​ជាទី​ស្នេហា​របស់​យើង។ ក្នុង​ន័យ​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ពង្រឹង​វិស័យ​អប់រំ និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​ជា​របៀប​វារៈ​ដ៏​សំខាន់​បំផុត​សម្រាប់​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​នានា ហើយ​បាន​ផ្ដល់​អាទិភាព​ខ្ពស់​បំផុត​ក្នុង​ការ​កែទម្រង់ និង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​តាមរយៈ​ការ​ពង្រឹង​គុណភាព និង​មូលដ្ឋាន​អប់រំ​ដើម្បី​សម្រេច​បាន​ទស្សនាទាន​នេះ។ យើង​ត្រូវ​បន្ត​បង្កើន​បរិមាណ និង​លើកកម្ពស់​គុណភាព​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ឲ្យ​បាន​ច្រើន​ថែមទៀត ដែល​ការ​លើក​កម្ពស់​ធនធាន​មនុស្ស​នេះ គឺជា​កត្តា​ស្នូល​ ដែល​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​បណ្ដា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ យក​ចិត្ត​ទុក​ដាក់៕

ប្រទេស ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ​​​​គឺ​ចាប់ផ្ដើម​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ
ប្រទេស ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ​​​​គឺ​ចាប់ផ្ដើម​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ /ប្រទេស ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ ​​​​គឺ​ចាប់ផ្ដើម​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​អប់រំ