ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​

​នារី​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​ម្នាក់ បានធ្វើ​ឲ្យ​មហាជន​ស្ទើរ​ទប់ទឹក​ភ្នែក​ពុំបាន ខណៈ​នាង​រៀបការ​ជាមួយ​មិត្ត​ប្រុស​យូរ​ឆ្នាំ​របស់​នាង ដោយ​ធ្វើឡើង​នៅ​នឹង​គ្រែ​មន្ទីរពេទ្យ​របស់​នាង ក្រោយពី​ទទួលសំណើសុំ និង​រៀប​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល ក្នុង​ថ្ងៃ​តែមួយ ។​

Yang Liu អាយុ ៣៩ ឆ្នាំ ជា​ចុងក្រោយ បាន​រៀបការ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Peng Xin កាលពី​ថ្ងៃទី ២៣ កុម្ភៈ ២០១៦ ស្ថិត​នៅឯ​មន្ទីរពេទ្យ​មួយ ក្នុង​ខេត្ត Hubei ទីកន្លែង​ដែល​នាង​កំពុង​សម្រាក​ព្យាបាល ក្រោយពី​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​រយៈពេល ៨ ឆ្នាំ មក ។​

Yang ដែលជា​អ្នក​គិតលុយ​នៅ​ផ្សារ​ទំនើប​ម្នាក់ ដែល​ត្រូវបាន​ប្រាប់ថា នាង​អាច​នៅមាន​ជីវិត​រស់ ៥ ឆ្នាំ ទៀត​, និយាយថាៈ “​ខ្ញុំ​បាន​ស្រមើល​ស្រមៃ​ថា នឹង​មានឱកាស​ជាច្រើន សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​ខ្ញុំ​។ ខ្ញុំ​ពុំដែល​គិតថា វា​នឹង​កើតឡើង​នៅក្នុង​មន្ទីរពេទ្យ​ដូច្នេះ​ទេ​, ប៉ុន្តែ ខ្ញុំ​ក៏​សប្បាយចិត្ត​ដែរ​” ។​

​គួរ​បញ្ជាក់ថា Yang ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺមហារីក​សុដន់ នៅក្នុង​ខែកុម្ភៈ​, នៅពេលនោះ វា​ពុំ​អាចទៅរួច សម្រាប់​នាង​ធ្វើការ​វះកាត់​សង្គ្រោះ​ជីវិត ។​

Peng អាយុ ៤៣ ឆ្នាំ ជាជាង​ម៉ាស៊ីនត្រជាក់ មកពី​ខេត្ត Sichuan បាន​ឈប់សម្រាក​ពី​ការងារ​អស់​រយៈពេល​យូរ ដើម្បី​មក​មើល​ថៃ Liu ជា​រៀងរាល់ថ្ងៃ បើទោះបីជា​ឪពុកម្តាយ​ទាំងសងខាង ពុំដែល​យល់ព្រម​ចំពោះ​ទំនាក់ទំនង​របស់​ពួកគេ​ទាំងពីរ​ក៏ដោយ ។​

​ទោះជា​មួ​យ៉ាងណា នៅពេល​ស្ថានភាព​ជំងឺ​របស់ Liu មានការ​វិវត្តន៍​កាន់តែ​ល្អប្រសើរ​ជាង​មុន ក្រោយ​សំរាក​ព្យាបាល​១​ខែ នៅឯ​មន្ទីរពេទ្យ “Central Hospital of Wuhan”, Peng ក៏​គិត​ឃើញ​នៅ​គ្រោងការ​សម្ងាត់ ដើម្បី​ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល តាមរយៈ​ស្នើសុំ​នាង​រៀបការ ។​

​ក្រោយពី​ទទួល​ការយល់ព្រម​ពី​វេជ្ជបណ្ឌិត​របស់ Liu ដើម្បី​រៀបការ​នៅក្នុង​បន្ទប់​មន្ទីរពេទ្យ​, Peng ក៏បាន​រៀបចំ​ពិធី​ម​ង្ក​ល​ការ​នេះ ជាមួយ​ក្តីសង្ឃឹម​ទទួលបាន​ការបរិច្ចាគ​ពី​ក្រុមគ្រូពេទ្យ និង​គិ​លា​នុប​ដ្ឋា​យ​កា នៅ​មន្ទីរពេទ្យ ៕​

ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​ ស្រណោះ​ណាស់​! បុរស​អភ័ព្វ​រៀបការ​ជាមួយ​កូនក្រមុំ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ នៅក្នុង​មន្ទីរពេទ្យ​