បបរ​ក្ដាម​

គ្រឿង​ផ្សំ ​
-ប្រេង​រុក្ខជាតិ​ ២​ស្លាប​ព្រា
-ម្សៅ​ការី​ ២​ស្លាប​ព្រា​
-ខ្ញី​ស្រស់​ចិញ្ច្រាំ​ម៉ត់​ ២​ស្លាប​ព្រា​
-ខ្ទឹម​ក្រហម​ ៣​មើម​ ចិញ្ច្រាំ​ម៉ដ្ឋ​
-ល្ពៅ​ក្រហម​៨០០​ក្រាម​ កាត់​ដុំ​តូចៗ​
-ប៉េង​ប៉ោះ​ ២ផ្លែ​ ចិញ្រ្ចាំ​ម៉ដ្ឋ​(ចោល​សម្បក​ និង​ គ្រាប់​)
-ទឹក​ស្ងោ​មាន់​ ៧៥០​ម.ល​
-ទឹក​ខ្ទឹះ​ដូង​ ២៧០ម.ល​
-ទឹកត្រី​១​ទៅ​២​ស្លាប​ព្រា​កាហ្វេ​
-ទឹក​ក្រូចឆ្មា​ ២​ស្លាប​ព្រាស៊ុប​
-សាច់​ក្ដាម​ កន្លះ​ចាន​(អាច​ប្រើ​សាច់​បង្កង)​
-ម្ទេស​ដៃ​នាង​ ២ផ្លែ​ ហាន់​ស្ដើង​
-ជីវ៉ាន​ស៊ុយ​ ២ ​ទៅ​៣ធាង​
-ខ្ទឹម​លីង​ ២​ស្លាប​ព្រា​
វិធីធ្វើ​
ដំបូង​ កំដៅ​ប្រេង​ឆា​ឱ្យ​ក្តៅ ​  រួច​ចាក់​ម្សៅ​ការី​   ចូល​ឆា​ឱ្យ​ឡើង​ឈ្ងុយ​ ចាក់​ខ្ញី​ស្រស់ ​និង​ ខ្ទឹម​ក្រហម​ចូល​ ឆា​ស្មើ​ដៃ​ដើម្បី​ឱ្យ​ ក្លិន​ របស់​គ្រឿង​ផ្សំនេះ ​លាយ​ចូល​គ្នា​សព្វ​បាន​ល្អ​។
ក្រោយ​មក​  ចាក់​ល្ពៅ ​និង​ ប៉េង​ប៉ោះ​ចូល​  ចាក់​ទឹក​ស្ងោ​មាន់​ចូល​ រួច​ដាក់​កំដៅ​ឱ្យពុះ​ បន្ថយ​ភ្លើង​ឱ្យ​នៅ​តិច​ៗ​ រហូត​ដល់​ល្ពៅផុយ​។ យក​គ្រឿង​    ដែល​បាន​ចម្អិន​នេះ​ ទៅ​កិន​ឱ្យ​ម៉ត់​ រួច​ចាក់​ចូល​ក្នុង​ឆ្នាំង​ផ្សេង​មួយ​ទៀត​។
ចុង​ក្រោយ​ កំដៅ​គ្រឿងផ្សំ​ ដែល​បាន​កិន​រួច​ ដោយ​ភ្លើង​តិចៗ​  ចាក់​ទឹក​ខ្ទឹះ​ដូង ​និង​ ទឹក​សុទ្ធ​ចូល​ល្មម​ កូរ​ឱ្យ​សព្វ​ រហូត​ដល់​ ស៊ុប​នេះ​    មាន​លក្ខណៈ​ឡើង​ម៉ដ្ឋ​ល្អ។​ ថែម​ទឹកត្រី ​និង​ ទឹក​ក្រូចឆ្មា​ចូល​ រួច​ដាក់​សាច់​ក្ដាម​ ម្ទេស ​៣​ចំណិត​ ស្លឹក​ជីវ៉ាន​ស៊ុយ​  ដើម្បី​លំអ​ ជា​មួយ​ខ្ទឹម​លីង​ជា​ការ​ស្រេច៕​

ប្រភព៖​fnb.khmer79