ឈុត​ក្មេងៗ​ចិន បាន​គ្រូ​ពី​ Real Madrid ២៤​នាក់ ​សង្ឃឹម​ឈ្នះ​​​ World Cup ២០​ឆ្នាំ​ទៀត

ក្លឹប​យក្ស​របស់​ចិន​ Guangzhou Evergrande ​បាន​សហការ​គ្នា​ជាមួយ​ Real Madrid Foundation ​ដោយ​បាន​​ទទួល​គ្រូ​បង្ហាត់​បាល់ទាត់​ល្បីៗ​ចំនួន​២៤​នាក់ ​ដែល​ពួកគេ​ធ្លាប់​បង្វឹក​​តារា​​ល្បីៗ​ដូច​ជា Raul, Iker Casillas និង​ Juan Mata ជា​ដើម ដើម្បី​ជួយ​ហ្វឹកហាត់​ដល់​ក្មេងៗ​ចិន និង​បាន​​កំណត់​គោលដៅ​ធំ ​ចង់​​បង្ហាញ​ខ្លួន​នៅ​ World Cup និង​ចង់​លើក​ពាន​ពិភពលោក​​នេះ​ នៅ​២០​ឆ្នាំ​ខាង​មុខ។

ឈុត​ក្មេងៗ​ចិន បាន​គ្រូ​ពី​ Real Madrid ២៤​នាក់ ​សង្ឃឹម​ឈ្នះ​​​ World Cup ២០​ឆ្នាំ​ទៀត

 

ឈុត​ក្មេងៗ​ចិន បាន​គ្រូ​ពី​ Real Madrid ២៤​នាក់ ​សង្ឃឹម​ឈ្នះ​​​ World Cup ២០​ឆ្នាំ​ទៀត

 

Javier Moreiras គ្រូ​បង្ហាញ​សញ្ជាតិ​អេស្ប៉ាញ​ម្នាក់ ដែល​​ទៅ​បង្ហាត់​ក្មេងៗ​នៅ​ Guangzhou’s Academy  ​ដែល​ជា​ទី​កន្លែង​ថ្នាល​​កុមារ​ដ៏​​ធំ​បំផុត​លើ​លោក យល់​ថា​​ចិន​ត្រូវ​ការ​​ពេល​២០​ឆ្នាំ​ទៀត​ ទើប​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​កំពូល​លើ​លោក​នៅ​ World Cup ​បាន។

 

“ពួកគេ​ត្រូវ​តែ​ ចាប់​ផ្ដើម​ជាមួយ​ក្មេងៗ​ទាំង​អស់​នេះ។ ប្រហែល​ជា​១៥ ឬ​២០​ឆ្នាំ​ទៀត​ ពួកគេ​អាច​មាន​ឱកាស​ទៅ​លេង​នៅ​ World Cup។ ដើម្បី​ឈ្នះ​ World Cup បាន​ នោះ​ជា​រឿង​មួយ​ ដែល​ត្រូវ​ខិតខំ​ឲ្យ​កាន់​តែ​ខ្លាំង​ទៀត”។ Moreiras ​បន្ថែម។

 

ក្មេងៗ ដែល​បង្ហាត់​ដោយ​គ្រូ​ខ្លាំងៗ​មក​ពី​អេស្ប៉ាញ​ទាំង​នេះ ​សង្ឃឹម​ថា​ពួកគេ​ ​នឹង​អាច​​ក្លាយ​ខ្លួន​ជា​ Super Star នៅ​លីគ​កំពូល​អេស្ប៉ាញ La Liga ​នា​ពេល​អនាគត។

 

ឈុត​ក្មេងៗ​ចិន បាន​គ្រូ​ពី​ Real Madrid ២៤​នាក់ ​សង្ឃឹម​ឈ្នះ​​​ World Cup ២០​ឆ្នាំ​ទៀត

 

ឈុត​ក្មេងៗ​ចិន បាន​គ្រូ​ពី​ Real Madrid ២៤​នាក់ ​សង្ឃឹម​ឈ្នះ​​​ World Cup ២០​ឆ្នាំ​ទៀត

 

He Xingjie ​គឺជា​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​នៅ ​Guangzhou’s Academy។ កីឡាករ​វ័យ​១៤​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា នឹង​ជាប់​ជម្រើស​ជាតិ​ និង​អាច​លេង​នៅ​ក្លឹប​​យក្ស​អេស្ប៉ាញ​ FC Barcelona ឬ Real Madrid ​នា​ពេល​អនាគត។ ជា​ពិសេស ខ្ញុំ​ចង់​ជាប់​ជម្រើស​ជាតិ និង​ជួយ​ជម្រើស​ជាតិ​ចិន ឲ្យ​លេច​ធ្លោ​ឡើង”៕

 

-ចុចអាន៖ ថៃ​​ ជា​ក្រុម​អាស៊ាន​តែ​១​គត់​​ ដែល​ឡើង​ផុត​វគ្គ​​​ជម្រុះ​ World Cup ជុំ​ទី​២

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព​៖ TheSun