លោក អេង ឆៃអ៊ាង ជម្រាប​សម្ដេច ហេង សំរិន ថា ញត្តិ​ក្រុមនិស្សិត​ផ្ទុយ​រដ្ឋធម្មនុញ្ញ​

តំណាង​យុវជន ឈ្មោះ ស្រី ចំរើន ដែល​ដាក់ញត្តិទាមទារឲ្យឯកឧត្តម កឹម សុខា បក​ស្រាយ​សំឡេង​ខ្សែអាត់​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្ដឹង អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បាន​ច្រានចោល​ញត្តិ​របស់​ក្រុមយុវជន ដែល​ស្នើ​ឲ្យ​ប្រធានរដ្ឋសភា ជួយ​ព​ន្លឿ​ន​ការកោះហៅ​ឯកឧត្តម កឹម សុខា បំភ្លឺ​ករណី​សំឡេង​ខ្សែអាត់ ដែល​ពួកគេ​សង្ស័យថា ជា​សំឡេង​លោក កឹម សុខា និង​នារី​ម្នាក់​ឈ្មោះ ស្រី មុំ ។​

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៨​មីនា​នេះ លោក អេង ឆៃអ៊ាង បាន​ជម្រាប​ប្រាប់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ថា ការដាក់​ញត្តិ​របស់​ក្រុមយុវជន​នេះ គឺ​មិន​ត្រឹមត្រូវ​តាមច្បាប់ ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ព្រោះ​គ្មាន​មាត្រា​និង​ប្រការ​ណាមួយ​អនុញ្ញាត​ឲ្យ​រដ្ឋសភា កោះអញ្ជើញ​តំណាងរាស្ត្រ​មក​បំភ្លឺ​ពី​បញ្ហា​អ្វី​ឡើយ​។​

​កាលពី​ថ្ងៃទី​២៥ មីនា ក្រុមយុវជន ដែល​អះអាងថា​ជា​និស្សិត បាននាំគ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​មួយ​នេះ ជួយ​ព​ន្លឿ​ន​ការកោះហៅ​ឯកឧត្តម កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែអាត់​សម្លេង ដែល​ពួកគេ​ចាត់ទុកថា ជា​ទង្វើរ​អសីលធម៌​សង្គម​។ លោក ស្រី ចំរើន តំណាង​ក្រុមយុវជន​ទាំងនេះ បាន​អះអាងថា បើសិនជា​រដ្ឋសភា​គ្មាន​ចំណាត់ការ​ណាមួយ​លើ​ឯកឧត្តម កឹម សុខា ទេនោះ លោក​នឹង​បន្ត​ដាក់​ញត្តិ​នៅតាម​បណ្ដា​ស្ថាប័ន​មួយចំនួនទៀត​។​

​តំណាង​ក្រុមនិស្សិត​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ថ្ងៃទី​២៩ មីនា​នេះ ម៉ោង​២​រសៀល ខ្ញុំ​នឹង​ដឹកនាំ យុវជន និស្សិត ២០០​នាក់ ហែ​ញត្តិ​ពីមុខ​រដ្ឋសភា ទៅ​ដា​ក់ញា​ត្តិ​នៅ UN  និង​បន្តទៅ​ទីស្នាក់ការ​CNRP និង​បន្ត​ទៅផ្ទះ​លោក កឹម សុខា  ដើម្បី​ស្នើ​លោក កឹម សុខា​ចេញ​បកស្រាយ រឿង​ខ្សែអាត់​សម្លេង ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្នែក​ច្បាប់ វប្ប​ធ​ម៍​ប្រពៃណី និង​ជា​គំ​រួ​អាក្រក់​ដល់​យុវជន ។​

​ក្រៅពី​ដាក់​ញត្តិ​នៅ​រដ្ឋសភា និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួចមក ក្រុមយុវជន​ទាំងនេះ ក៏​តែងតែ​ដើរ​តាម​ឯកឧត្តម កឹម សុខា គ្រប់​ទីកន្លែង​ផងដែរ ដើម្បី​ស្នើសុំ​ឲ្យ​លោក​បកស្រាយ​រឿង​សំឡេង​ខ្សែអាត់​នេះ បើទោះជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​រក្សា​ជំហរ «​មិនត្រូវ​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង »​ហើយ​មិន​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​លោត​ក៏ដោយ​៕
 
បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​