Messi៖ ខ្ញុំ​មិនដែល​ប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅនឹង Ronaldo ឡើយ

តារា​ឆ្នើម ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Lionel Messi បាន​អះអាង​ជាថ្មី​ថា រូបគេ​មិនដែល​ខ្វល់ខ្វាយ​ចំពោះ​ការប្រៀបធៀប​រូបគេ​ជាមួយនិង​កីឡាករ Cristriano Ronaldo ឬក៏​ជាមួយ​កីឡាករ​ដទៃ​ផ្សេង​ឡើយ ខណៈ​រូបគេ​ផ្តោតអារម្មណ៍​តែ​លើ​ទម្រង់​លេង​របស់​ខ្លួនគេ​ផ្ទាល់​តែប៉ុណ្ណោះ។ភាពជោគជ័យ​របស់​កីឡាករ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ជារឿយ​មានការ​ប៉ះទង្គិច​គ្នា​ជាមួយនិង​តារា​ឆ្នើម​របស់ Real Madrid ប៉ុន្តែ​កីឡាករ Messi មិនដែល​មានការ​ព្រួយបារម្ភ​ជាមួយ​សម្តី​អស់ទាំង​ហ្នឹង និង​និយាយថា រូបគេ​គិតតែ​ធ្វើ​ម៉េច​ជួយ​ក្រុម​របស់គេ​ទទួលបាន​ជោគជ័យ។ កីឡាករ​វ័យ ២៨ឆ្នាំនេះ បាន​ប្រាប់​សារព័ត៌មាន MBC ថា «សារព័ត៌មាន​ជាច្រើន​តែងតែ​ធ្វើការ​ប្រៀបធៀប ជាមួយនឹង​រឿង​អស់ទាំង​ហ្នឹង​ផ្សេង។ រឿង​ដែល​ខ្ញុំ​គិត គឺ​ខ្ញុំ​យកចិត្តទុកដាក់​ក្នុង​ការជួយ​ក្រុម​របស់ខ្ញុំ និង​បន្ត​រក្សា​អភិវឌ្ឍន៍​ក្រុម​ឲ្យ​រីកចម្រើន​ពីមួយ​រដូវ​កាល​ទៅមួយ​រដូវ​កាល។ «ខ្ញុំ​មិន​កំពុង​ប្រៀបធៀប​ខ្លួនឯង​ជាមួយ Cristiano Ronaldo ឬក៏​ជាមួយ​កីឡាករ​ផ្សេង​ឡើយ។ ខ្ញុំ​គិត​តែង​ខ្លួនឯង ក្រុម​របស់ខ្ញុំ និង​ការ​ឈ្នះ​រាល់​ការប្រកួត»។ Barcelona នឹង​ទទួល​ស្វាគមន៍ Real Madrid ក្នុង​ប្រកួត​ដំបូង បន្ទាប់ពី​សម្រាក​អន្តរជាតិ ខណៈដែល Messi រំពឹង​ពី​ការលំបាក​ក្នុងការ​ប្រកួត​នៅ​កីឡដ្ឋាន Camp Nou នោះ ទោះបីជា Barcelona ឈ្នះ​គូរ​សត្រូវ​មួយ ១០ ពី​ន្ទុ ឈរលើ​កំពូល​តារា La Liga […]