អាល្លឺ​ម៉ង់ រំពឹង​ស្តារ​មុខ​មាត់​ពេល​ជួប​អ៊ី​តាលី នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ នឹង​ប្រមាញ់​រក​​ជ័យ​ជម្នះ​ដ៏​កម្រ​មួយ​លើ​ក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​​អ៊ី​តាលី ក្នុង​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ​ក្នុង​ទីក្រុង Munich នៅ​រាត្រី​​ថ្ងៃ​អង្គារ​នេះ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​មួយ​​នេះ សម្លឹង​រក​ការ​ស្តារ​មុខ​មាត់​ត្រឡប់​មក​វិញ​ពី​ការ​រង​បរា​ជ័យ​ក្រោម​ស្នាដៃ​អង់​គ្លេស​។ ក្រុម​អាល្លឺ​ម៉ង់​របស់​លោក Joachim Loew បាន​ខ្ជះ​ខ្ជាយ​ការ​នាំ​មុខ​២​គ្រាប់​ក្នុង​ទីក្រុង Berlin កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ចាញ់​ ៣-២ នៅ​ពេល​ជួប​ក្រុម​​ឡើង​ទម្រង់​លេង អង់​​គ្លេស របស់​លោក Roy Hodgson​។ ខ្សែ​បម្រើ Sami Khedira ដែល​​​ធ្វើ​ជា​ប្រធាន​ក្រុម​របស់​អាល្លឺ​ម៉ង់ ដើម្បី​ជំនួស​ខ្សែ​បម្រើ Bastian Schweinsteiger ដែល​រង​របួស​ជង្គង់​នោះ បាន​និយាយ​ទាំង​ខឹង​សម្បា​ថា៖ «នោះ​គឺ​ជា​ការ​ដាស់​តឿន​មួយ​»​។ ក្នុង​រយៈ​ពេល​តិច​ជាង​៣​ខែ នៅ​មុន​ពេល​យុទ្ធ​ការ Euro ឆ្នាំ​២០១៦ នៅ​ប្រទេស​បារាំង ជ័័យ​ជម្នះ​របស់​ក្រុម​ជម្រើស​ជាតិ​អង់​​គ្លេស បាន​កើត​ឡើង​ដោយ​សារ​តែ​មាន​ការ​ធ្វេស​ប្រហែស​ក្នុង​តំបន់​ការ​ពារ និង​ខ្វះ​នូវ​ការ​ស្ងប់​អារម្មណ៍​ក្នុង​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​មួយ​នេះ​។ បន្ទាប់​ពី​បាន​​បង្ហាញ​​ពី​ទម្រង់​លេង​មិន​គួរ​ឲ្យ​ជឿ​ជាក់​ក្នុង​យុទ្ធ​នា​ការ​ជម្រុះ​សម្រាប់ Euro ការ​រង​បរា​ជ័យ​ក្រោម​ស្នា​ដៃ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​ធ្វើ​ឲ្យ​ក្រុម​អាល្លឺ​ម៉ង់ កាន់​តែ​មាន​ភាព​រង្គោះ​រង្គើ​។ ខ្សែ​ប្រយុទ្ធ​​​អន្តរ​ជាតិ​​​អាល្លឺ​ម៉ង់ Mario Gomez ដែល​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​​នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​អង់​គ្លេស​នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​ត្រូវ​តែ​​​ដឹង​យ៉ាង​ច្បាស់​ថា ការ​ប្រកួត​មួយ​​បែប​នេះ​ក្នុង​យុទ្ធ​នា​ការ​មួយ មាន​ន័យ​ថា លោក​អ្នក​​ត្រូវ​​ទៅ​ផ្ទះ​វិញ​»​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​​ទៀប​​ភ្លឺ​ (ម៉ោង​នៅ​​កម្ពុជា)​៕ ការ​​ជួប​គ្នា​បី​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ 16.11.13          […]