កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

សម្រាប់គូស្រករទើបរៀបការថ្មីៗ ដំណើរកម្សាន្តក្រេបទឹកឃ្មុំអាចជារឿងមួយសំខាន់ ទាំងការទៅដើរលេងនៅរមណីយដ្ឋាននានាទាំងក្នុង និងក្រៅប្រទេស សុទ្ធតែបង្កបរិយាកាសសប្បាយរីករាយ និងជាអនុស្សាវរីយបំភ្លេចមិនបាន ។ តាមរយៈគេហទំព័រ Be On The Road បានបង្ហាញពីទីកន្លែងពិសេស ១០កន្លែងដែលពេញនិយមសម្រាប់គូស្នេហ៍ទៅលេងកម្សាន្តមានដូចជា៖

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

១. ក្រុងលួងព្រះបាង ឡាវ ជាទីក្រុងស្ងប់ស្ងាត់ល្អសម្រាប់គូស្នេហ៍ដែលចូលចិត្តភាពស្ងប់ស្ងាត់ ជាពិសេសទេសភាពតាមដងទន្លេប្រសព្វគ្នានៃទន្លេមេគង្គនិងទន្លេណាមកាន។ មានសណ្ឋាគារជាច្រើនដែលបានរចនាតាមបែបស្ថាបត្យកម្មបារាំងទល់មុខនឹងដងទន្លេ។ *** អ្វីដែលកាន់តែទាក់ទាញ គូស្នេហ៍អាចទៅលេងប្រាសាទមាស រូងភ្នំ Ting ភ្នំ Funsi ទឹកជ្រោះ Kuang Xi និងជិះទូកលេងកម្សាន្ត និងតំបន់រមណីយដ្ឋានជាកន្លែងស្ងប់ស្ងាត់សម្រាប់លំហែកាយNong Khiaw និង Muang Knoi ។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

២. ក្រុង Ubud ឥណ្ឌូណេស៊ី កោះបាលីជាទីកន្លែងក្រេបទឹកឃ្មុំមួយសម្រាប់គូស្នេហ៍ជាច្រើនទៅលេងទីនោះ។ ចំណែកក្រុង Ubud ភាគកណ្ដាលនៃកោះបាលី ជាកន្លែងពិសេសមួយផងដែរសម្រាប់គូស្នេហ៍លំហែកាយ។ *** នៅទីនោះអ្នកទេសចរគូស្នេហ៍នឹងរីករាយស្នាក់នៅផ្ទះដាច់ដោយឡែកតាមបែបអ្នកនៅកោះបាលី ទៅទស្សនាPura Ulan Danu Batur និង Tirtha Empul ទិញអីវ៉ាន់នៅផ្សារ Sukowati ទស្សនាវាលស្រែថ្នាក់ៗតាមទីខ្ពស់ និងចំណាយពេលធ្វើដំណើរតាមរថយន្តប្រហែលមួយម៉ោងទៅដល់ឆ្នេរសមុទ្រ។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

៣. សង្កាត់ Ko Lanta ថៃ ស្ថិតក្នុងខេត្តក្រាប៊ី ប្រទេសថៃ Ko Lanta ជាកោះនិងកន្លែងពេញនិយមសម្រាប់គូស្នេហ៍ដើរកម្សាន្តនៃថ្ងៃក្រេបទឹកឃ្មុំ។ *** ទីនោះដៃគូដើរកម្សាន្តនឹងរីករាយការមុជទឹក Scuba និង Snorkel ក៏ដូចជាពិធីជប់លៀងញ៉ាំអាហារសមុទ្រពិសេសនៅឆ្នេរ កម្សាន្តតាមឧទ្យានជាតិថៃ និងក្លិបរាត្រីផងដែរ។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

៤. ក្រុងឈៀងម៉ៃ ថៃ សម្រាប់គូស្នេហ៍មានបំណងចង់ទៅទស្សនាទេសភាពព្រៃភ្នំតាមធម្មជាតិ ឧទ្យានជាតិ ប្រទេសថៃ ទីក្រុងឈៀងម៉ៃជាកន្លែងពិសេសមួយ។ *** អ្នកទេសចរគូស្នេហ៍អាចរីករាយនឹងដំណើរកម្សាន្តបែបផ្សងព្រេងដោយការជិះកង់កាត់តាមទេសភាពព្រៃភ្នំភាគខាងជើងប្រទេសថៃ ឧទ្យានជាតិ Doi Inthanon និងដើរផ្សាររាត្រី Sunday Night ក្នុងក្រុងផងដែរ។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

៥. កោះរ៉ុង កម្ពុជា ជាកោះជាប់ចំណាត់ថ្នាក់មានឆ្នេរសមុទ្រស្អាតជាងគេបំផុតមួយលើពិភពលោក។ *** នៅទីនោះគូស្នេហ៍នឹងរីករាយដើរលេងលើឆ្នេរខ្សាច់សស្អាត ទៅហែលទឹក មើលការជិះស្គីលើទឹក ញ៉ាំអាហារសមុទ្រល្អៗ អមដោយទេសភាពគួរឲ្យគយគន់ ជាពិសេសគឺពេលរាត្រីដែល មានការថតរូបពន្លឺភ្លឺតាមធម្មជាតិ បង្កជាបរិយាកាសរ៉ូមែនទិក។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

៦. ក្រុង Hội An វៀតណាម ស្ថិតក្នុងខេត្ត Quang Nam ភាគកណ្តាលនៃប្រទេសវៀតណាម Hội An ជាកន្លែងមួយដែលគូស្វាមីភរិយារៀបការថ្មីៗទៅលេងកម្សាន្ត *** ទស្សនាទិដ្ឋភាពវាលស្រែស្រស់ស្អាតក្បែរសមុទ្រចិនខាងត្បូង ទៅលេងភ្នំ Marble ទៅលេងឆ្នេរសមុទ្រ ជិះកង់កាត់ក្រុង ទិញអីវ៉ាន់ ញ៉ាំអាហារប្លែកៗជាច្រើន។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

៧. ប្រជុំកោះ Langkawi ម៉ាឡេស៊ី ម៉ាឡេស៊ីជាប្រទេសមានកោះនិងតំបន់ឆ្នេរសមុទ្រជាច្រើនផងដែរ។ នៅទីនោះប្រជុំកោះ Langkawi ជាកន្លែងក្រេបទឹកឃ្មុំពេញនិយមនៃគូស្នេហ៍ទៅដើរកម្សាន្ត។ *** ជាមួយឆ្នេរសមុទ្រស្រស់ស្អាត ដើរកម្សាន្តក្នុងព្រៃត្រូពិច ដំណើរកម្សាន្តជិះទូកស្ទូចត្រី និងដើរទិញអីវ៉ាន់។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

៨. ក្រុង El Nido ហ្វីលីពីន ហ្វីលីពីនជាប្រទេសសំបូរដោយតំបន់កម្សាន្តតាមឆ្នេរសមុទ្រមួយ។ ចំពោះទីក្រុង El Nido ស្ថិតលើកោះ Palawan ជាកន្លែងពិសេសមួយសម្រាប់គូស្នេហ៍ទៅដើរលេងក្រេបទឹកឃ្មុំ។ *** អ្នកទេសចរគូស្នេហ៍នឹងរីករាយនឹងទេសភាពធម្មជាតិសមុទ្រនៅទីនោះ ញ៉ាំអាហារសមុទ្រ មុជទឹកScuba និងជិះម៉ូតូដើរលេងជុំវិញក្រុង។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

៩. កោះ Borneo ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូណេស៊ី ជាកោះធំជាងគេលំដាប់ទីបីលើពិភពលោក និងជាកោះធំជាងគេនៅអាស៊ី Borneo មានតំបន់កម្សាន្តជាកន្លែងអភិរក្សសត្វព្រៃ។ *** សម្រាប់គូស្នេហ៍ស្រលាញ់ធម្មជាតិនិងទៅដើរលេងក្រេបទឹកឃ្មុំនៅទីនោះ អាចរីករាយទៅទស្សនាកម្សាន្តនៅតំបន់អភិរក្ស Kinabatangan អុំទូកកាយ៉ាក់ ទស្សនាសត្វព្រៃច្រើនប្រភេទ និងស្នាក់នៅបង់ហ្គាឡូក្នុងព្រៃក្បែរទន្លេ រីករាយនឹងទេសភាពធម្មជាតិ។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

១០. រដ្ឋ Shan មីយ៉ាន់ម៉ា បើនិយាយពីរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ាគេនឹងនឹកឃើញដល់ បឹង Inle។ *** នៅទីនោះអ្នកទេសចរគូស្នេហ៍នឹងរីករាយ ការទស្សនាផ្សារអណ្ដែតទឹក សម្រាកលំហែកាយ នៅទីក្រុង Nyaungshweនិងទស្សនាប្រាសាទ Indein ។

កន្លែង​​​ក្រេប​ទឹក​ឃ្មុំ ​​​​ដ៏​រ៉ូមែនទិក​​​ ១០​ កន្លែង​​ នៅ ​​តំបន់ ​អាស៊ីអាគ្នេយ៍

ប្រភពពី៖http://news.sabay.com.kh/