សត្រូវបងប្អូនឯង៖ រវាងខ្លាឃ្មុំនិងនាគ (វគ្គទី១៤)

...បាត់សណ្តាប់ធ្នាប់ ដោយសូរសំឡេង រងំដាច់ៗពីគ្នា នៃហ្វូងទោចក្រយានយ៉ាងច្រើន តែទីក្រុង បានបង្ហាញឲ្យឃើញ បរិយាកាសទុកចិត្តមួយ ឥតភ័យព្រួយ។ នៅពេលដែល យើងសន្ទនាគ្នា នៅក្នុងអគារក្រសួងការបរទេស ដែលមានរចនាប័ទ្មអាណានិគម ង៉ូ ឌៀន បានសូត្រឲ្យខ្ញុំស្តាប់ នូវកម្រងកំណាព្យ សម័យសតវត្សរ៍ទី ១៥ មួយដែលសរសេរ បន្ទាប់ពីការចាកចេញ ពីវៀតណាម នៃរាជវង្សមិញ ជាអ្នកលុកលុយចុងក្រោយថា៖ (-លែងមានត្រីឆ្លាមក្នុងសមុទ្រ, -ហើយក៏លែងមាន សត្វសាហាវ លើដីដែរ, -ផ្ទៃមេឃមាន សភាពស្រឡះល្អ, -ពេលនេះជាពេលដែលត្រូវ កសាងសន្តិភាព សម្រាប់រយៈពេលដប់ឆ្នាំទៅមុខទៀត)។

វៀតណាម បានត្រូវធ្វើឲ្យវិងស៊ុង នឹងតេជដៃក្នុងសង្រ្គាម របស់គេនៅឡើយ។ ក្នុងពេលវេលាដ៏ខ្មៅ ងងឹតនៃសង្រ្គាម នៅពេលដែលយន្តហោះបេ-៥២ របស់អាម៉េរិក ទម្លាក់គ្រាប់បែក មកលើភាគខាងជើង ហើយដែលយុវជន រាប់ពាន់នាក់ចេញដំណើរ ទៅវាយប្រយុទ្ធនៅភាគខាងត្បូង ដោយមិនដែល វិលត្រឡប់មកវិញនោះ កម្រមានអ្នកណាដែលសង្ឃឹមរស់រានជីវិត បានយូរបង្គួរ ដើម្បីមើលជ័យជម្នះ ដែលនិយាយទុកជាមុនដោយ ហូ ជីមិញ ណាស់។

បន្ទាប់ពី ការស៊ូទ្រាំក្នុងសង្រ្គាម និងទទួលបានជ័យជម្នះ លើប្រទេសមហាអំណាចដ៏ខ្លាំងផុតលេខ នៃភពផែនដី អ្វីៗ ទាំងអស់ហាក់ដូចជាអាចកើតមាន។ អំណឹះតទៅប្រទេសវៀតណាម បានប្រុងប្រៀបជាស្រេច ដើម្បីកាន់កាប់កន្លែងនាំមុខគេឡើងវិញ  ហើយឈមមុខតតាំងនឹង បណ្តាសត្រូវក៏ដូចបណ្តាមិត្តរបស់ខ្លួន និងអាចនិយាយ ដោយសំឡេងផ្ទាល់ របស់ខ្លួនថែមទៀត។

ដោយខ្វល់ខ្វាយចិត្ត ប្រទេសចិនបានឆ្លៀត ទាញប្រយោជន៍ ក្នុងឱកាសបុណ្យខួប លើកទី៣០ របស់ប្រទេស វៀតណាមខាងជើង ដើម្បីឲ្យដំណឹងពួកមេដឹកនាំ ក្រុងហាណូយដោយ ផ្ទាល់អំពីការព្រួយបារម្ភរបស់ខ្លួន។ ប្រទេសចិនបានចាត់ឲ្យឧត្តមសេនីយ៍ ចេន ស៊ីលាន សមាជិកការិយាល័យនយោបាយ ដឹកនាំគណៈប្រតិភូមួយ ទៅចូលរួមពីធិបុណ្យដែលរៀបចំ នៅក្រុងហាណូយ។ ចេន ជាមនុស្សមានមាឌក្រអាញម្នាក់។ ជាមេបញ្ជាការយោធភូមិភាគប៉េកាំង គាត់បានដឹកនាំបញ្ជាកងទ័ពចិន ដោយផ្ទាល់ ក្នុងឱកាសមានការប៉ះទង្គិចគ្នាតាមព្រំដែន ចិនសូវៀតកាលពីឆ្នាំ១៩៦៩។

ដូច្នេះ គាត់ពិតជាមនុស្សមានអំណោយទាន ដើម្បីរំឭកក្រុងហាណូយ ឲ្យប្រុងប្រយ័ត្នប្រឆាំង នឹងគ្រោះថ្នាក់ដែលបង្ហាញឲ្យឃើញ ដោយក្រុងមូស្គូនៅអាស៊ី។ នៅក្នុង«ឱកាសពិធីបុណ្យមួយ ដែលប្រព្រឹត្តទៅនៅក្នុងរោងចក្រ ដែកថែប ថៃ ង្វៀន (Thai Nguyen) ដែលស្ថាបនាដោយពួចិន, ដែលត្រូវទម្លាក់គ្រាប់បែក ក្នុងអំឡុងសង្រ្គាមហើយ ដែលកសាងឡើង របស់ក្រុងប៉េកាំង ចេន បាននិយាយ សរសើរពីការប្រយុទ្ធ «ប្រឆាំងអនុត្តរភាព» (ជាភាសាប្រើក្នុងមជ្ឈដ្ឋាន ដោយឡែកគឺប្រឆាំងសូវៀត) ក្នុងពិភពលោក។

គាត់បានរំឭកពួក ម្ចាស់ផ្ទះថា «ការវាយប្រយទ្ធ របស់បណ្តាមហាអំណាចផុតលេខ ដើម្បីអនុត្តរភាព» និយាយ ម្យ៉ាងទៀត គឺការប៉ុនប៉ងរបស់សូវៀត ដើម្បីកាន់កាប់កន្លែង ទំនេរ បានប្រែក្លាយទៅជាសាហាវឡើងៗ ហើយដែលវាបង្កើននូវ គ្រោះថ្នាក់ផ្សេងៗ នៃសង្រ្គាមថែមទៀត។ នៅពេលដែល ចេន ទៅដល់ក្រុងហាណូយនៅថ្ងៃទី៣១ ខែសីហា នាយករដ្ឋមន្រ្តី ផាំ វ៉ាន់ដុង បានមកទទួល ដោយចាប់ឱបរឹតគាត់នៅជើងជណ្តើរយន្តហោះ ទៅតាមប្រពៃណីមួយដែលមានឫសគល់ តាំងពីជំនាន់ យុទ្ធសាមគ្គីភាពម្ល៉េះ។

ប៉ុន្តែ សេចក្តីគួរសម និងការពោលអះអាងពីឯករាជ្យជាតិ ពុំមែនជាការធ្វើឲ្យស្រុះស្រួល នឹងគ្នាដោយខានមិនបាននោះទេ ក្នុងសេចក្តីរាយការណ៍ដែល បោះពុម្ពផ្សាយ ដោយសារព័ត៌មានក្រុងហាណូយ ការនិយាយយោង ពីអនុត្តរភាពក្នុងសុន្ទរក ថារបស់ ចេន បានត្រូវដកចោលទាំងអស់។ ប្រវត្តិសាស្រ្តមិនភ្លេច «ឱកាសមួយដើម្បីយក ប្រៀបលើក្រុងប៉េកាំងឡើយ» ចំណែកវិទ្យុមូស្គូបានចាប់ថ្នាក់ ចេន ដោយហៅសកម្មភាព របស់គាត់ថា មានលក្ខណៈ «បង្កហេតុខាងនយោបាយ» បន្តិច ។

អ្នកធ្វើអត្ថាធិប្បាយ បានបន្ត ថាៈ «ប្រជាជនវៀតណាម ចេះធ្វើការបែងចែក រវាងសត្រូវម្នាក់ និងមិត្តម្នាក់» និងចេះឲ្យតម្លៃ ចំពោះការគាំទ្រដ៏មានតម្លៃ និងមិនគិត ប្រយោជន៍ផ្ទាល់ខ្លួន ដែលសហភាពសូវៀតនាំមកផ្តល់ឲ្យគេ។ ការតបតគ្នាជាសាធារណៈ រវាងក្រុងមូស្គូ និងប៉េកាំងស្តីពីបញ្ហាចង់ដឹងថា អ្នកណាមួយ ដែលក្រុងហាណូយ នឹងជ្រើសរើសដើម្បីដាក់ខ្លួន ក្រោមឱវាទ គឺពិតជាមានប្រផ្នូលមិនល្អ សម្រាប់ជោគជ័យ នៃនយោបាយរបស់វៀតណាម ដែលសម្រេចដាក់ខ្លួនដាច់ដោយឡែកពី ជម្លោះរវាងមហាអំណាច ជាបងប្អូនទាំងពីរផង និងសុំជំនួយផង។

ថ្ងៃទី២២ ខែកញ្ញា នៅពេលដែល ឡេ យន់ និង ឡេ ថាញ់ងី  ចាប់ផ្តើមធ្វើដំណើរទៅក្រុងប៉េកាំង ដើម្បីអរគុណពួក មេដឹកនាំចិន និងសុំឲ្យបន្តជំនួយថែមទៀត វាលេចឡើង យ៉ាងច្បាស់ថា ភាពប៉ិនប្រសប់ប្រើល្បិចកល របស់វៀតណាមនឹងត្រូវពិសោធមើល យ៉ាងតឹងតែងមិនខាន។ មួយថ្ងៃមុនការចេញ ដំណើររបស់អ្នកទាំងពីរ ដំណឹងមួយដែល ចេញពីក្រុងប៉េកាំង បានឲ្យដឹងជាមុនពីប្រភេទសុន្ទរកថា ដែលពួកមេដឹកនាំចិនប្រាថ្នា ចង់ស្តាប់ពីមាត់របស់ ឡេ យន់ ផ្ទាល់។

នៅក្រោយពេលជួបគ្នាតាមការណាត់មួយ ជាមួយប្រធាន ម៉ៅ និង តេង ស៊ាវពីង អតីតនាយករដ្ឋមន្ត្រី អង់គ្លេស  អេដវឺដ ហីត បានប្រកាសក្នុងសន្និសីទកាសែតមួយថា បំណងប្រាថ្នា របស់ក្រុងមូស្គូ ដែលព្រមទទួលមូលដ្ឋានយោធា ជាច្រើននៅប្រទេសវៀតណាម មហាក់ដូចជាធ្វើឲ្យ ម៉ៅ ប្រែទៅជា មនុស្សអំពល់ក្នុងចិត្ត។ ប៉ុន្តែ គាត់យល់ថា ប្រទេសចិនមិនជឿ ពីឥទ្ធិពលយូរអង្វែងមួយរបស់ ក្រុងមូស្គូលើប្រទេសវៀតណាមឡើយ យ៉ាងហោចក្នុងរយៈពេលវែងដែរ ព្រមទាំងការទទួល បានមូលដ្ឋាននាវាចរផង តាមរយៈ ហីត គឺត្រង់នេះ ឯងជាសញ្ញាមួយ ដែលគេអាចយល់កាន់តែច្បាស់ ពីបំណងរបស់ក្រុងហាណូយ។ ឥឡូវនេះដល់ពេលដែល ឡេ យន់ ត្រូវធ្វើជំហរ របស់ប្រទេសចិន រឹតតែរឹងមាំឡើង ក្នុងសុទិដ្ឋិនិយម រអែងប្រយ័ត្ននេះហើយ។

ការផ្គើលបំបាក់មុខ មួយចំពោះប្រទេសចិន៖ ការទទួល ឡេ យន់ នៅប៉េកាំងនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៧៥ ប្រហែលជាមិនសូវ អធិកអធមដូចការទទួល ខៀវ សំផន និង អៀង សារី កាលពីខែ...(នៅមានត)

សត្រូវបងប្អូនឯង៖ រវាងខ្លាឃ្មុំនិងនាគ (វគ្គទី១៤)

សត្រូវបងប្អូនឯង៖ រវាងខ្លាឃ្មុំនិងនាគ (វគ្គទី១៤)