លោក ស សុខា ចូលរួមពិធីបុណ្យ ដារលាន ឃុំស្មោងត្បូង ខេត្តព្រៃវែង

ភ្នំពេញ៖លោក ស សុខា និងលោកជំទាវ  ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែងបានចូលរួម ក្នុងពិធីបុណ្យដារលាន ឬបុណ្យ ភូមិយ៉ាងធំមួយជាលើកទី១ នៅឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ នេះ ពិធីបុណ្យដាលាននេះ មានប្រជាពលរដ្ឋ ចូលរួមប្រមាណ២ពាន់នាក់។

លោក ស សខា បានមានប្រសាសន៍ថា ពិធីបុណ្យដារលាននេះ ត្រូវបានប្រារព្ធឡើង ក្នុងបំណងរក្សានូវ អត្តសញ្ញាណ ព្រលឹងជាតិខ្មែរ ឲ្យបានគង់វង្ស ក៏ដូចជាបង្កឱកាស ដល់កសិករឲ្យបាន ជួបជុំញាតិមិត្តជិតឆ្ងាយ ពង្រីក ចំណងសាមគ្គីភាព មិត្តភាព ដើម្បីចូលរួមផ្លាស់ប្តូរ មតិយោបល់គ្នា លើការងារបង្កបង្កើនផល ឆ្នាំកន្លងមក ជាពិសេសដើម្បីចូលរួម កម្សាន្តសប្បាយបន្ទាប់ពី ការចំណាយអស់នូវ កម្លាំងកាយពល កម្លាំងចិត្ត គ្រប់បែបយ៉ាង ក្រោមកម្តៅព្រះអាទិត្យ និងភ្លៀងផ្គរ យ៉ាងប្តូរផ្តាច់អស់រយៈពេល មួយរដូវនៃការងារ បង្កបង្កើនផលរបស់ខ្លួន កន្លងមក។ មានឱកាសចែករំលែក បទពិសោធន៍កសិកម្មគ្នា ទៅវិញទៅមក ដើម្បីជាប្រយោជន៍ ក្នុងការបង្កបង្កើនផល នៅឆ្នាំខាងមុខៗទៀត ប្រជាកសិក រក៏មានឱកាស សប្បាយរីករាយ ជាមួយគ្នា បន្ទាប់ពីនឿយហត់ប្រមូល ផលស្រូវ អស់រយៈពេលមួយរដូវពេញ។

កន្លែងប្រារព្ធពិធីដែល ឋិតនៅចំកណ្ដាលវាលស្រែ នៅឃុំស្មោងត្បូង ស្រុកកំចាយមារ  គោលបំណង គឺទី១ចង់ឲ្យបងប្អូនកសិករ យើងទាំងអស់ ជួបជុំគ្នា ពង្រីកចំណងសាមគ្គីភាពគ្នា ចូលរួមយោបល់ និងបទពិសោធន៍ ពីលើការងារបង្កបង្កើនផល។ ទី២ចង់ឲ្យប្រជាកសិករ ទាំងអស់ចេះ ស្រឡាញ់ និងសន្សំសំចៃស្រូវ។ ទី៣ទាក់ទងនឹងបុណ្យ ដាលាននេះដែរ គឺចង់អប់រំកូនចៅជំនាន់ក្រោយ ឲ្យយល់ពីការរស់នៅ ឲ្យដឹងគុណ ព្រះធរណី ទឹក(គង្គា) ដែលនេះជាកត្តាសំខាន់ សម្រាប់សន្តិសុខស្បៀង»។

នៅក្រោមបដាពាក្យស្លោក "ចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិ" អាជ្ញាធរតាមឃុំនីមួយៗ នៃប្រទេសកម្ពុជា បានចាប់អារម្មណ៍រៀបចំ ពិធីបុណ្យ ដារលាន ឬពិធីអបអរសាទរភោគផល ក្រោយពីបញ្ចប់ការ ប្រមូលផលស្រូវវស្សាម្ដងៗ តាមទម្លាប់របស់កសិករ នៅតាមភូមិឋាននានា នាំគ្នាធ្វើពិធីពូនភ្នំស្រូវ និងនិមន្តព្រះសង្ឃបង្សុកូល តាមបែបសាសនា មិនដែលអាក់ខាន។

លោកបានបន្តថា ក្នុងខែមេសា ឆ្នាំ ២០១៦ខាងមុខនេះ លោកនឹងរៀបចំការ ប្រគំតន្រ្តីនៅទីនេះជូនលោកតា លោកយាយ និងប្រជាពលរដ្ឋ ទស្សនាជាមួយតារា ចម្រៀងល្បី និងតារាកំប្លែងក្រុមនាយក្រឹម។ លោកក៏នូវអំណោយជូន លោកតាចំនួន ១២៧ នាក់ លោកយាយសារុង ១ និងថវិកា ៥០០០រៀល ចំពោះសិស្សានុសិស្សចំនួន១២៧នាក់ ជូនសម្ភារៈសិក្សារ ចំណែកសិស្សដែលត្រូវ ប្រឡងថ្នាក់១២ទូទាំង ខេត្តព្រៃវែង សម្រាប់សិស្សប្រឡងបានកម្រិត “A” នឹងជូនម៉ូត១គ្រឿង និង សិស្សប្រឡងបានកម្រិត “A”ក្រុមការងារប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែងជួយឲ្យរៀន សាកលវិទ្យាល័យនៅភ្នំពេញ និងខេត្តព្រៃវែង៕

លោក ស សុខា ចូលរួមពិធីបុណ្យ ដារលាន ឃុំស្មោងត្បូង ខេត្តព្រៃវែង

លោក ស សុខា ចូលរួមពិធីបុណ្យ ដារលាន ឃុំស្មោងត្បូង ខេត្តព្រៃវែង

លោក ស សុខា ចូលរួមពិធីបុណ្យ ដារលាន ឃុំស្មោងត្បូង ខេត្តព្រៃវែង