ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​

6 Videos


​តារា​ម៉ូ​ដែល​ជនជាតិ វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា «Venezuela» ម្នាក់​បាន​ប្រឈមមុខ​ជាមួយ​ការវះកាត់​កែ​សម្ផស្ស​រហូតដល់​ច្រើនជាង ២០ ដង​ឯណោះ​ដើម្បី​ចង់បាន​សម្រស់​ស្អាត ។ តារា​ម៉ូ​ដែល​ខាងលើ​ឈ្មោះ Aleira Avendano អាយុ ២៦ ឆ្នាំ ដោយ​អាយុ​ត្រឹមតែ​ប៉ុន​នេះ​នាង​បាន​ឆ្លងកាត់​មុខកាំបិត​វះកាត់​កែ​សម្ផស្ស​រហូតដល់​ច្រើនជាង ២០ រួចមកហើយ ហើយ​ចាំបាន​ថា នាង​ធ្លាប់​វះកាត់​ពង្រីក​ដើមទ្រូង​ជា​លើកដំបូង​នៅ​អាយុ ១៩ ឆ្នាំ ។

ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​

M88


​យោងតាម​ប្រភព​ដែល​បានមកពី​គេហទំព័រ Wittyfeed បាន​ឲ្យ​ដឹងថា បើតាម​ដឹង​តារា​ម៉ូ​ដែល​រូបនេះ​ធ្លាប់បាន​វះកាត់​ដើម​ចំនួន ៤ ដង និង ច្រមុះ​ចំនួន ២ ដង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​នាង​បានសម្រេច​ចិត្ត​កាត់​ឆ្អឹងជំនី​មួយចំនួន​ចេញ​ដើម្បី​ចង់បាន​ត្រគៀក​តូច​ត្រឹមតែ ២០ អ៊ី​ញ ដែល​នាង​គិតថា​នេះ​ជា​តួលេខ​ដ៏​ឥតខ្ចោះ​របស់​នាង ហើយ​សូម្បីតែ​ធ្មេញ​របស់​នាង​ក៏​ត្រូវបាន​ជំនួស​ដោយ​ធ្មេញ​ជ័រ​ដែរ​ព្រោះ​ដើម្បី​ចង់បាន​ស្នាមញញឹម​ដ៏​ទាក់ទាញ ។

ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​

ជាមួយគ្នានេះដែរ​នាង Aleira Avendano បាន​និយាយថា បើសិនជា​ថ្ងៃ​ណាមួយ​នាង​មិនសូវ​ពេញចិត្ត​ជាមួយ​រូបរាងរ​បស់​នាង​នៅក្នុង​ពេលនេះ នាង​នឹង​នៅតែ​បន្ត​ការវះកាត់​បន្ថែមទៀត ៕ (​ប្រភព​៖ វីដ​ធី​ហ្វី​ដ​) កុសល​

ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​ទើបតែ ២៦ ឆ្នាំ តារា​ម៉ូ​ដែល​ស្រស់ស្អាត​រូបនេះ​វះកាត់​លើសពី ២០ ដង​