ឆា​-កោះមាន់​ ភ្លា​និង​ខ្ញី​

កោះ​មាន់​​ស្ងោរ​​ល្មម​​ឆ្អិន​ ស្រួល​​បរិភោគ​​ត្រូវ​បាន​​ស្រូប​​ដោយ​​ទឹក​​ជ្រ​លោះ​​ធ្វើ​​ពី​ខ្ងី​ (ginger sauce) ហឹរៗ ​ឈ្ងុយ​ ហូប​​ទៅ​​រសជាតិ​​ប្លែក​…។
ក.គ្រឿង​ផ្សំ​
កោះមាន់​ ៥​ ទៅ​ ៦​ ខ្ងី​​មួយ​​មើម​​ធំ​ ជីរ​រណា​ ជីរ​​ក្រអូប​ អំបិល​ ស្ករ​ ម្ទេស​​ម៉ត់​(ម្ទេស​​ម្សៅ​) ទឹក​ស៊ីអ៊ីវ​ ស្លឹក​ខ្ទឹម​ ខ្ទឹមស​។
ខ.របៀប​ធ្វើ​
ជំហាន​ទី១​
-ខ្ញី​​កោស​​សំបក​​លាង​​ឱ្យ​​ស្អាត​ ហាន់​​សរសៃ​។

ជំហានទី២​
-កោះ​មាន់​​លាង​​ឱ្យ​​ស្អាត​ និង​ ទឹក​អំបិល​​ឡ​ម​ៗ​។
-ដាក់​​កោះ​មាន់​​ចូល​​ឆ្នាំង​​ស្ងោរ​ និង​ ខ្ញី​​ខ្លះ​​ជាមួយ​ ផ្លែ​​ប៉ុច​​កាក់​ ដាក់​​អំបិល​ មួយ​​ស្លាប​ព្រា​​តូច​​ចូល​​ផង​។

ជំហាន​ទី៣​
-កោះ​មាន់​​ដែល​​ស្ងោ​រ​ឆ្អិន​ ទុក​ឱ្យ​​ត្រជាក់​​ហាន់​តូច​ៗ​ល្មម​មាត់​​តំរៀប​​ដាក់​​ចាន​​កំ​​ផ្លាត​។

ជំហាន​ទី៤​
-ដាក់​​ប្រេង​ឆា​​ឱ្យ​​ពុះ​ បំពង​​ខ្ទឹម​​ស​​ឱ្យ​​ឈ្ងុយ​ ដាក់​​ខ្ញី​​នៅ​​​សល់​​ចូល​ឆា​ ត្រឡប់​​ឡើង​​ចុះ​ ២នាទី​ ដាក់​​ទឹក​ស៊ីអ៊ីវ​ ១​ ស្លាប​ព្រា​​សម្លរ​ ស្ករ ​១/២​ ស្លាបព្រា​ ទឹក​ជា​បន្តិច​ ស្លឹក​​ខ្ទឹម​​ហាន់​តូចៗ​ ម្ទេស​​ម្សៅ​ ត្រឡប់​​ឱ្យ​​ស្នើ​រ​សាច់​ បង់​គ្រឿង​ ភ្លក្ស​​ឱ្យ​ល្មម​មាត់​​ហើយ​​ពន្លត់​​ចង្ក្រាន​ ស្រូប​ទឹក​​ជ្រ​លោះ​​នេះ​​លើ​​កោះ​មាន់​​ជា​ការ​ស្រេច៕​

ប្រភព៖ fnb.khmer79

  • ឆា​-កោះមាន់​ ភ្លា​និង​ខ្ញី​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ចំនេះដឹង
Tags: