ចំណុចខ្លះៗនៃ​ទំនាក់ទំនង​ដែល​អ្នក​មិនត្រូវ​ភ្លេច​

តើ​អ្នក​នឹងមាន​អារម្មណ៍​បែបណា​បើ​បាន​ឃើញថា លោកយាយលោកតា​របស់​អ្នក​នៅតែ​សម្តែង​ឱ្យ​អ្នកឃើញ​នូវ​ភាព​ផ្អែមល្ហែម​នៃសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់​រវាង​គ្នា មិនចេះចប់​មិនចេះហើយនោះ? បើ ឡា​រ៉ែ​ន គិត​មិន​ខុស​ទេ អ្នក​ពិតជា​មានកូន​ចិត្ត​ច្រណែនលាយឡំ​ជាមួយនឹង​ចិត្ត​មួយទៀត​លួច​ប៉ង​ប្រា​ថា្ន​ចង់បាន​ស្នេហា​មួយដែល​មានតែ​ក្តី​ស្រឡាញ់ យល់ចិត្ត មិនចេះ​រីងស្ងួត​ដូច​ពួកគាត់​ដែរ​ជាមិន​ខាន។ ប្រសិនបើ​អ្នក​លួច​សួរ​គាត់​ថា ធ្វើ​ដូចម្តេច​ទើប​ចំណង​ស្នេហ៍របស់គាត់​រឹងមាំ​ដូច្នេះ​នោះ គាត់​នឹង​ប្រាប់​អ្នក​ថា ព្រោះ​គាត់​មិនដែលភ្លេច​ចំណុច​មួយចំនួន​ដូចខាងក្រោម៖

បណ្តោយឱ្យ​របួស​ចាស់​ក​ន្ល​ង​ផុត​ទៅតាម​រយៈ​ការអត់ឱន
រឿងរ៉ាវ​អាច​ល្អ ឬ​មិនល្អ​អាស្រ័យ​លើ​ទង្វើ​របស់​អ្នក មិនមែន​ជោគវាសនា​នោះទេ។ សិល្បៈ​នៃ​ការថែរក្សា​សុភមង្គល​ក្នុង​ជីវិត និង​ទំនាក់ទំនង​ត្រូវ​ពឹង​ផ្អែកលើ​ការចេះ​ជ្រើសរើស​ឱ្យបាន​ច្បាស់​ថា​តើ​អ្នក​ត្រូវរក្សាទុក​អ្វីខ្លះ ឬ​ទម្លាក់ចោល​អ្វីខ្លះ។ ពេលខ្លះ​មនុស្ស​ដែល​អ្នក​ទុកចិត្ត (សូម្បីតែ​ខ្លួន​អ្នក) ក៏​អាចធ្វើឱ្យ​អ្នក​ឈឺចាប់​បានដែរ។ ការឈឺចាប់ទាំងនេះ​អាច​នៅ​ជាមួយ​អ្នក ឬ​អត់​គឺជា​ជម្រើស​របស់​អ្នក។ ការអត់ឱនគឺជា​ដំណោះស្រាយ អ្នក​ត្រូវតែ​បោះចោល​ឱ្យ​ឆ្ងាយ​នូវ​អ្វីដែល​នៅ​ពីខាងក្រោយ​ជាមុនសិន មុននឹង​ចាប់យក​រឿងរ៉ាវល្អៗដែល​នៅខាងមុខ។

បញ្ឈប់​ការនិយាយ​ដើម
បើទោះជា​អ្នក​មិនអាច​និយាយ​ទល់មុខ អ្នក​ក៏​មិនត្រូវ​និយាយ​ពីក្រោយខ្នង​ដែរ។ ជីវិត​មនុស្ស​គឺ​ខ្លី​ណាស់​សម្រាប់​ការចំណាយ​ពេល​និយាយ​ពីរឿង​អ្នកដទៃ ខ្សិ​ប​ខ្សៀវ ឬ​សម្លឹងមើល​តែ​កំហុស​របស់​អ្នកដទៃ ហេតុដូច្នេះ​មានរឿង​អី​អ្នក​គួរតែ​និយាយ​ដោយ​ត្រង់ មិន​ពេញចិត្ត ឬ​មិនយល់ស្រប​ក៏​និយាយ​ចេញមក​ប្រាប់​គេ​ដោយ​ត្រង់​ទៅ មិនត្រូវ​យកទៅនិយាយប្រាប់​អ្នកផ្សេង​ពីក្រោយ​ខ្នង​នោះទេ។

   ទទួលស្គាល់​កំហុស
គ្មាន​អ្នកណាម្នាក់​ដែលថា​មិនដែល​មាន​កំហុស​នោះទេ ប៉ុន្តែ​អ្វីដែលជា​ការសំខាន់​នោះ​គឺ ភាពស្មោះត្រង់​ចំពោះ​កំហុសឆ្គង​ដែល​អ្នកបាន​បង្កើត។ ការចេះ​ទទួលស្គាល់ និង​ការកែប្រែ​កំហុសឆ្គង​គឺជា​រឿងល្អ​មួយ​ដែល​អ្នក​គួរ​ធ្វើ។

 បណ្តោយឱ្យ​កំហុសឆ្គង​កន្លងផុតទៅ
រឿង​វា​កើតឡើង​ទៅហើយ ហើយ​គាត់​ក៏បាន​ដឹង​ខុស​ទៅហើយ​ដែរយកមក​ទុក​ក្នុង​ចិត្ត​ច្រើនពេក​ក៏​វា​គ្មាន​ផល​ល្អ​ដែរ ហេតុនេះ​បើ​អាចឱ្យវា​ផុត​ទៅបាន​ក៏​ឱ្យ​វា​ទៅ​ចុះ។

 ទទួលយក​ការពិត កុំ​គិតតែ​សង្ឃឹម
ក្តីសង្ឃឹម​អាចជា​កម្លាំងចិត្ត​ដ៏​ល្អ តែ​វា​ក៏​អាច​បំផ្លាញ​ជីវិត​គូរ​បស់​អ្នកបានដែរ បើ​អ្នក​គិតតែ​ពី​សង្ឃឹម​ចង់បាន​មិនចេះ​ស្កប់ស្កល់ ហើយ​មិនព្រម​ទទួលយក​ការពិត។ រៀន​ទទួលយក​លទ្ធផល​ជាក់ស្តែង ហើយកាត់បន្ថយ​ក្តីសង្ឃឹម​ដែល​មិនអាច​ទៅរួច នឹង​ជួយ​ឱ្យ​ជីវិត​គូ​របស់​អ្នកកាន់តែ​ប្រសើរឡើង៕

ប្រភព៖​lareine

  • ចំណុចខ្លះៗនៃ​ទំនាក់ទំនង​ដែល​អ្នក​មិនត្រូវ​ភ្លេច​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ចំនេះដឹង
Tags: