នី រតនា ឆ្លើយ​តប​ព័ត៌មាន​ Fan ជេរ​ ពេញ​ហ្វេសប៊ុក

ម្ចាស់​ពាន​កម្មវិធី​ Cambodian Idol នី រតនា ថ្លែង​មក​កាន់​ Sabay​ ថា​ខ្លួន​មិន​មែន​ជា​មនុស្ស​វាយឫក​ មិន​គោរព​រៀម​ច្បង​​ ដូច​ដែល​ Fan បាន​លើក​ឡើង​ក្នុង​បណ្ដា​សង្គម​ហ្វេសប៊ុក​នោះ​ឡើយ​។ ​

 

“ខ្ញុំ​អត់​យល់​រឿង​ដែល​ Fan ជេរ​ខ្ញុំ​ហើយ​ Mention ឈ្មោះ​ខ្ញុំ​ចំៗ​ផុស​លើ​បណ្ដាញ​សង្គម​ ថា​ខ្ញុំ​ជា​មនុស្ស​មិន​ចេះ​គោរព​ចាស់​ទុំ​ វាយឫក​ ឆ្មើង​ឆ្មៃ នៅ​មាន​ច្រើន​ទៀត​បង​។ ការ​ពិត​រឿង​នេះ​គ្រាន់​តែ​ជា​រឿង​ Fans និង Fans ​ឈ្លោះ​គ្នា​​ទេ​បង​ ​ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អី​បាន​ Fan ខាង​តារា​ផ្សេង​ទៀត​​ផុស​លើ​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ស្ដី​ថា​ឲ្យ​ខ្ញុំ​​”។ រតនា ថ្លែង​។

 

នី រតនា ឆ្លើយ​តប​ព័ត៌មាន​ Fan ជេរ​ ពេញ​ហ្វេសប៊ុក

 

យ៉ាង​ណា​មិញ​ ​នី រតនា អះ​អាង​ថា​ រឿង​ហេតុ​ Fans មួយ​ចំនួន​តូច​​ផុស​ជេរ​លោក​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ គឺ​ក្រោយ​ពេល​ការ​ប្រគំ​តន្ត្រី​នៅ​ក្រុង​តា​ខ្មៅ ពេល​ដែល​លោក​មិន​បាន​ថតរូប​បាន​អស់​ជាមួយ​ Fans។អ្វី​ដែល​ពិសេស​ រតនា បញ្ជាក់​ថា ពេល​នោះ​លោក​បាន​ប្រាប់​ផ្ទាល់​មាត់​​ទៅ​ Fan មួយ​រូប​ដែល​ផុស​អាក្រក់​ពី​លោកនៅ​ថ្ងៃ​ប្រគំ​តន្ត្រី​ថា​​ សុំ​កុំបង្ក​រឿង​​បែប​នេះ​​ទៀត​។​​

 

នី រតនា ឆ្លើយ​តប​ព័ត៌មាន​ Fan ជេរ​ ពេញ​ហ្វេសប៊ុក

 

ម្ចាស់​ពាន​កម្មវិធី Cambodian  Idol ​បន្ត​៖ “ថ្ងៃ​មុន​កាល​ទៅ​ប្រគំ​តន្ត្រី​នៅ​ក្រុង​តា​ខ្មៅ​ ខ្ញុំ​បាន​ប្រាប់​ Fan ម្នាក់​នោះ​រួច​ហើយ​ថា​ ឈប់​បាន​ឈប់​ទៅ​ មាន​រឿង​អី​ជាមួយ​ Fan គ្នា​ឯង​​កុំ​ទាក់​ទង​ដល់​ឈ្មោះ​ខ្ញុំ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​យក​ឈ្មោះ​ខ្ញុំ​ទៅ​​សរសេរ​លើ​ហ្វេសប៊ុក​​ទៀត។ខ្ញុំ​ និង​អ្នក​សិល្បៈ​ដូច​គ្នា​ អត់​មាន​អី​ទេ ប៉ុន្តែ​ខ្លាច​តែ​ Fan គាត់​មាន​ការ​យល់​ច្រឡំ​អ្វី​មួយ​ហើយ”។

​ 

តារា​មក​ពី​ខេត្ត​កំពង់​ធំប្រាប់​ថា​ Fan ម្នាក់​នោះ ​ក៏​បាន​សុំ​ទោស​លោក​រួច​ហើយ​កាល​ពី​ថ្ងៃ​ប្រគំ​តន្ត្រី​នៅ​តាខ្មៅ​ ថា​លើក​ក្រោយ​នឹង​​មិន​ធ្វើដូច្នោះ​​ទៀត​ទេ ប៉ុន្តែ​ជាក់ស្ដែង រតនា ប្រាប់​ថា ​​នៅ​តែ​ឃើញ​ផុស​រួម​ទាំង​និយាយ​ទាក់​ទង​នឹង​ឈ្មោះ​លោក​មិន​ល្អ​​ដដែល​។ ចុង​ក្រោយ​នេះ​ នី រតនា ​បញ្ជាក់​ថា ​លោក​​មិន​បាន​ឆ្លើយ​ឆ្លង​ជាមួយ​ Fan រូប​នោះ​ឡើយ​ ព្រោះ​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយ​ ម្យ៉ាង​​ខាង​ក្រុម​ហ៊ុន​ ក៏​មិន​ចង់​ឲ្យ​មាន​បញ្ហា​បែប​ហ្នឹង​ដែរ​៕​

 

អត្ថបទ៖ ថា ម៉ាលីដា​