លោក អេង ឆៃអ៊ាង ស្នើ​ប្រធាន​រដ្ឋសភា​កុំ​កោះ​ហៅ​លោក កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែ​អាត់​សំឡេង

គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា កុំ​កោះ​ហៅ លោក កឹម សុខា ចូល​បំភ្លឺ​រឿង​ខ្សែ​អាត់​សំឡេង​ដែល​ជា​នីតិវិធី​ខុស​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បាន​ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​២៨ មីនា បដិសេធ​ញត្តិ​របស់​តំណាង​យុវជន​ទាមទារ​ឲ្យ​កោះ​ហៅ លោក កឹម សុខា ចូល​បំភ្លឺ​នៅ​រដ្ឋសភា។

លិខិត​សរសេរ​ថា នៅ​ក្នុង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ពុំ​មាន​មាត្រា និង​ប្រការ​ណា​មួយ​អនុញ្ញាត​ឲ្យ​រដ្ឋសភា កោះ​អញ្ជើញ​តំណាង​រាស្ត្រ​មក​បំភ្លឺ​ពី​បញ្ហា​អ្វី​ឡើយ។

លិខិត​នេះ ធ្វើ​ឡើង​ដើម្បី​ជំទាស់​ទៅ​នឹង​ញត្តិ​របស់​យុវជន ស្រី ចំរើន តំណាង​យុវជន និង​និស្សិត​ប្រមាណ ១០០​នាក់ ដែល​បាន​ស្នើសុំ​ឲ្យ​ប្រធាន​រដ្ឋសភា ពន្លឿន​ជំរុញ​កោះ​ហៅ លោក កឹម សុខា ចូល​បំភ្លឺ​ចំពោះ​ខ្សែ​អាត់​សំឡេង​នោះ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។