ស្វាមី​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ទទួល​មរណភាព

ស្វាមី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី​២៧ មីនា ដោយ​ជំងឺ​មហារីក​ធ្ងន់ធ្ងរ។

អ្នកស្រី មូរ សុខហួរ បាន​​សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី ដោយ​បញ្ជាក់​ថា ស្វាមី​របស់​អ្នកស្រី​គឺ​លោក ស្កុត លីភ័រ (Scott Lieper) ស្រឡាញ់​ប្រទេស​កម្ពុជា​ណាស់ និង​ចង់​ប្រើប្រាស់​ពេល​វេលា​ចុង​ក្រោយ​របស់​លោក​នៅ​ខេត្ត​កំពត ពេល​លោក​នៅ​មាន​ជីវិត។ តែ​យ៉ាងណា​ក៏​ដោយ​អ្នកស្រី មូរ សុខហួរ ថា នឹង​យក​ធាតុ​ស្វាមី​របស់​អ្នកស្រី​មក​កម្ពុជា។

លោក ស្កុត លីភ័រ ជា​ជនជាតិ​អាមេរិកាំង បាន​រៀបការ​ជាមួយ​អ្នកស្រី មូរ សុខហួរ កាល​ពី​ឆ្នាំ​១៩៨៤ ហើយ​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ បាន​បន្សល់​កូនស្រី​ចំនួន៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។