សារមន្ទីរ​អាមេរិក Denver Art ប្រគល់​ដងខ្លួន​រូប​ប​ដិ​មា ព្រះរាម​ឲ្យ​កម្ពុជា​វិញ​

6 Videos


​ ​​ពិធី​ប្រគល់​ដងខ្លួន​រូប​បដិមា ព្រះរាម ពី​សារមន្ទីរ Denver Art របស់​សហរដ្ឋ អាមេរិក បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ ។ រូប​បដិមា​នេះ ត្រូវបាន​គេ​លួច​ចេញពី​ប្រាសាទ​ចិន​នៃ​រមណីយ​​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​កោះ​កេរ ហើយ​ត្រូវបាន​ដឹកជញ្ជូន​ឆ្លង​ព្រំដែន រហូត​ទៅដល់​សហរដ្ឋ​​អាមេរិក ។​

សារមន្ទីរ​អាមេរិក Denver Art ប្រគល់​ដងខ្លួន​រូប​ប​ដិ​មា ព្រះរាម​ឲ្យ​កម្ពុជា​វិញ​

M88


​កន្លងមក រូប​បដិមា​ប្រាសាទ​កោះ​កេរ ចំនួន ៦ ត្រូវបាន​បញ្ជូនមក​ប្រទេស កម្ពុជា​វិញ រួមមាន ទុ​រ​យោធ​ន៍ បានមកពី​ក្រុមហ៊ុន Sotheby’s ( ទីក្រុង​ញូវយ៉ក ) ​ភឹម បានមកពី​សារមន្ទីរ Norton Simon ( ទីក្រុង Pasadena រដ្ឋ California ) ពល​រាម បាន​មកពី​ក្រុមហ៊ុន Christie’s ( ទីក្រុង​ញូវយ៉ក ) បងប្អូន​ប​ណ្ឌ​វេទ បានមកពី​សារមន្ទីរ Metropolitan ( ទីក្រុង​ញូវយ៉ក ) ហនុមាន បានមកពី​សារមន្ទីរ Cleveland ( រដ្ឋ Ohio ) ​។​

សារមន្ទីរ​អាមេរិក Denver Art ប្រគល់​ដងខ្លួន​រូប​ប​ដិ​មា ព្រះរាម​ឲ្យ​កម្ពុជា​វិញ​

​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​គូសបញ្ជាក់ថា “​ពិធី​ប្រគល់​ដងខ្លួន​រូប​​បដិមា ព្រះរាម នៅថ្ងៃនេះ គឺ​ពិតជា​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត រវាង​សារមន្ទីរ​ជាតិ​កម្ពុជា និង សារមន្ទីរ Denver Art របស់​សហរដ្ឋអាមេរិក​” ៕​សុថា​ត់​