មន្ត្រីនគរបាល​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​

6 Videos


​នគរបាល​នាយកដ្ឋាន​ភស្តុភា​សម្ភារៈ​បច្ចេកទេស ក្រសួងមហាផ្ទៃ​ម្នាក់ បាន​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី និង រថយន្ត​កាមរី​ហើម កាលពី​វេលា​ម៉ោង​ជិត ៥ ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៦ នៅលើ​​កំណាត់​ផ្លូវជាតិ​លេខ 3 ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ ។ សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រថយន្ត​កាម​​រី​ហើម ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ត​ដឹក​ដី​នោះ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ។

មន្ត្រីនគរបាល​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​

M88


លុះដល់​ចំណុចកើតហេតុ​ខាងលើ ទំនងជា​អ្នកបើក​បររថ​យន្តកា​ម​រី​ហើម​គាត់​ងងុយដេក​ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ដី​លាន់ឮ​ដូច​រន្ទះ ដាច់​កង់​ក្រោយ រីឯ​រថយន្ត​កាមរី​ហើម កៀប​តៃ​កង់​ជាប់​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​តែម្តង ។ ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹ​ដែរ​ថា ប្តី​របស់គាត់​បាន​ទៅ​ខេត្តកំពត​ដើម្បី​​ចូលរួម​ការក្មួយ ហើយក៏​ប្រ​ញ៉ាប់​មក​ធ្វើការ​វិញ ក៏​ងើប​តាំងពី​ព្រលឹម ហើយក៏​ជួប​ឧបទ្ទវ​ហេតុចរាចរណ៍​នេះ​តែម្តង ។ មន្ត្រីនគរបាល​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​មានឈ្មោះ កៅ សុខលាភ ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ បំរើការ​នៅ​នាយកដ្ឋាន​ភស្តុភា​សំភា​រះ បច្ចេកទេស​ក្រសួងមហាផ្ទៃ ជិះ​រថយន្ត​ម៉ាក​កាមរី​
​ហើម ពណ៌​ខៀវ ពាក់​ស្លាក​លេខ​2o-8248​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ។ ចំណែក​រថយន្ត​ដឹក​ដី​ពណ៌​ត្រេអ៊ី គ្មាន​ស្លាក​លេខ ក្រោយពី​កើតហេតុ តៃកុង​ឡាន​បាន​រត់​បាត់ ។​ ​ក្រោយពី​ធ្វើការ​វាស់វែង​សមត្ថកិច្ច បាន​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ការដោះស្រាយ​តាមច្បាប់ ។ ចំណែក​សាកសព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕​សុថា​ត់​

មន្ត្រីនគរបាល​ម្នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​
​ ​