វិធី​សាស្រ្ត​ការពារ​កុំឲ្យ​មានកូន ​ពេល​រួមភេទ

តើ​អ្នក​ចូល​ចិត្តរួមភេទ តែ​មិន​ចង់​មាន​ផ្ទៃពោះមែនទេ ? ប្រសិនបើអ្នក​ចង់​បានក្តីសុខ និង​សេរីភាពច្រើន​ជាង​ការ​ចង់​បាន​កូន អ្នក​ត្រូវ​អនុវត្ត​កុំឲ្យ​មាន​កូន។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​មិនជឿជាក់​លើការ​ប្រើវិធី​មុនៗមកទេ នៅមាន​វិធីផ្សេងៗ​ជាច្រើនទៀត​ដែល​ធ្វើឲ្យ​អ្នក​សម​ដូច​បំណងបាន។

 

វិធី​សាស្រ្ត​ការពារ​កុំឲ្យ​មានកូន ​ពេល​រួមភេទ
មិនត្រូវ​រួមភេទ​ដោយគ្មាន​ស្រោមអនាម័យ
ត្រូវនិយាយ​ថា ទេចំពោះ​ការបង្កាត់​ភ្លើងស្នេហ៏​ដោយ​មិន​ប្រើស្រោម។ ប្រសិនបើ​អ្នក​អនុវត្តតាមច្បាប់​ដ៏តឹងរឹង​នេះ​បាន ឱកាស​នៃការ​មានផ្ទៃពោះ​មាន​តិច​បំផុត។

កុំភ្លេចលេបថ្នាំ​ការពារ
ប្រសិនបើ​អ្នកចង់ការពារ​ការមាន​ផ្ទៃពោះ អ្នកគួរតែ​លេបថ្នាំគ្រាប់​ឲ្យ​បានត្រឹមត្រូវ ក្រោយ​ពេលរួមភេទ​រួច។

រួមភេទនៅ​ថ្ងៃមករដូវ
ការ​មានផ្ទៃពោះ​ដោយ​មិនរំពឹងទុក​អាចជា​ភាពភ័យខ្លាច​មួយ​ចំពោះ​គូស្នេហ៍​ ទាំងពីរ។ ប្រសិនបើ​អ្នកមិនទាន់​បាន​ត្រៀម​ខ្លួន​នឹង​ចង់​បាន​កូនទេ ហើយ​នៅតែ​ចង់​មាន​ក្តីសុខ​នឹង​ការ​បង្កាត់​ភ្លើង​ស្នេហ៏, សាកល្បង​បង្កាត់​ភ្លើង​ស្នេហ៍​នៅថ្ងៃ​មក​រដូវ។ អ្នកជំនាញ​បាន​និយាយថា ការបង្កាត់ភ្លើងស្នេហ៍​ក្នុង​កំឡុងពេល​មករដូវ​ពិត​ជា​មាន​សុវត្ថិភាព​បំផុត។

លេបថ្នាំគ្រាប់​ជាប្រចាំ
ផ្តល់ថ្នាំគ្រាប់​ដល់ខ្លួន​អ្នក​ជាប្រចាំ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្នាំគ្រាប់​នេះអាច​មាន​ផលប៉ះពាល់​អាក្រក់​ផ្សេងៗ​ដល់​សុខភាព​រាងកាយ​របស់​ អ្នក។ ប៉ុន្តែ វាប្រាកដ​ជា​អាច​បញ្ឈប់​ឱកាស​នៃការ​មាន​ផ្ទៃពោះបាន។

តិចនិច​ការ​សម្រុកចូល
ក្នុងករណី​នេះអ្នក​មិនយល់​ឡើយ មាន​ន័យថា បុរសត្រូវ​ដក​អាអូនតូច​របស់​គាត់ចេញ​ពីល្អាង​សម្ចាត់​ស្ត្រី ឲ្យបាន​មុនពេល​គាត់ឈាន​ដល់​ការសម្រេច​ទឹកកាម។ ការ​សម្រុកចូល​យូរពេក​ពិត​ជាគ្មាន​សុវត្ថិភាព​ឡើយ ព្រោះ​មេជីវិតឈ្មោល​អាច​នឹង​ចូលក្នុង​ប្រដាប់​ភេទ​របស់ស្ត្រី​រួចបាត់​ទៅ​ ហើយ។

ការ​លេង ស្ទាប​អង្អែល​ប្រដាប់ភេទ​ក៏អាចគ្រោះ​ថ្នាក់​បានដែរ
ប្រសិនបើអ្នក​គិតថា​ការលេង ស្ទាបអង្អែល​ប្រដាប់ភេទ​ជា​វិធីសាមញ្ញៗ ហើយមិន​ធ្វើឲ្យ​មាន​ផ្ទៃពោះនោះ សូមគិត​សាឡើង​វិញម្តង​ទៀត។ ការ​លេងស្ទាប​អង្អែល​ប្រដាប់ភេទ​ពិត​ជា​គ្រោះថ្នាក់ ដោយ​សារ​តែអនុញ្ញាត​ឲ្យម្រាមដៃ​របស់​គូស្នេហ៍​ស្ទាប លេង​អាអូន​តូច បន្ទាប់​មក​ដាក់ចូល​ទៅ​ក្នុង​រន្ធយោនី។ នេះអាច​នាំឲ្យ​បុរស​បញ្ចេញ​ទឹក​កាម​លឿន និង​អាច​មាន​ផ្ទៃពោះ​បាន។

នៅពេល​​កំពុងសម្រុក​ចូលប្រដាប់​របស់ស្ត្រី
មិនត្រូវ​ដាក់​អាអូនតូច​ក្នុង​រន្ធយោនី​ក្នុងរយៈពេល​យូរក្រោយ​ពេល​សម្រុក​ ចូល​រួច។ យល់ល្អ​ត្រូវ​ដកចេញ​ក្រោយពេល​សម្រុក​ចូលរួច ព្រោះ​ស្រោមអនាម័យ​នៅខាងក្នុង​នឹង​លែង​តឹងណែន​ល្អ​នៅពេល​អាអូន​តូច​ស្រកចុះ​ មកវិញ។

ចាក់ថ្នាំបង្ការ
ប្រសិនបើអ្នក​ចង់​បង្កាត់​ភ្លើងស្នេហ៍ ហើយ​មិន​ចង់​មាន​ផ្ទៃពោះ ស្ត្រីត្រូវចាក់​ថ្នាំ​បង្ការ​អរម៉ូន។ ការចាក់ថ្នាំ​ត្រូវ​តែចាក់​ឲ្យបាន​ជារៀងរាល់បី​ខែម្តង ដើម្បី​ការពារ​ការ​មាន​ផ្ទៃពោះ។

ជឿជាក់​លើ​ការ​មានរដូវ
នៅពេលអ្នក​បានដឹង​លម្អិត​ពីដំណើរ​ការ​មក​រដូវ អ្នកនឹង​មិន​អាច​មាន​ផ្ទៃពោះ​បាន​ឡើយ។ នេះជាពេលវេលា​ដែលមានសុវត្ថិភាព​នៅពេល​រួមភេទ ដែល​គូស្នេហ៍​ភាគច្រើន​គួរតែ​អនុវត្ត​តាម។ ឧទាហរណ៏៖ ៧ថ្ងៃ មុន និង៧ថ្ងៃក្រោយ​ពេលមករដូវ​ត្រូវ​បានគេចាត់ទុក​ថា​ជាសប្តាហ៏​រួមភេទ​ដែល​មាន​ សុវត្ថិភាព៕

ដោយ៖ Brugn
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!