រថយន្ត​ដឹក​អ្នកដំណើរ​VIP បុក​ស្ត្រី​ម្នាក់​ជិះ​កង់​ឆ្លង​ថ្នល់​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ​៥​ រួច​គេច​ខ្លួន​បាត់​

រថយន្ត​ដឹក​អ្នកដំណើរ​VIP បុក​ស្ត្រី​ម្នាក់​ជិះ​កង់​ឆ្លង​ថ្នល់​ស្លាប់​លើ​ផ្លូវ​ជាតិ​លេខ​៥​ រួច​គេច​ខ្លួន​បាត់​

កំពង់ឆ្នាំង ​៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ដោយសារ​រថយន្ត​មិន​ស្គាល់​ម៉ាក បាន​បុក​យ៉ាង​ពេញ​ទំហឹង នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​បាន​ជិះ​កង់​ឆ្លង​ថ្នល់ជាតិ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦ លើ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ម៉ាន់ លឺ អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ល្បើក ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ មុន​ពេល​កើតហេតុ ស្ត្រី​ចំណាស់​រងគ្រោះ​ខាង​លើ​បាន​ជិះ​កង់​ទៅ​លក់​ផ្លែ​ននោង នៅ​ផ្សារ​បរិបូណ៌ ពេល​លក់​រួច​ ក៏បាន​ជិះ​កង់​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ជា​ផ្លូវបំបែក ​ស្ត្រី​រងគ្រោះ​បាន​បត់​កង់​ឆ្លង​ផ្លូវ​ជាតិ​មិន​ប្រយ័ត្ន ក៏​ស្រាប់​តែ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ស្លាប់​នៅនឹងកន្លែង​កើត​ហេតុ​តែម្ដង ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​បើក​រថយន្ត​រត់គេចខ្លួន​បាត់។​

សមត្ថកិច្ច​បាន​ស្រង់​សំដី​អ្នក​បាន​ឃើញ​ហេតុការណ៍​ថា រថយន្ត​ដែល​បុក​ស្ត្រី​រងគ្រោះ​នោះ ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ប្រភេទ វី អាយ ភី បើកបរ​ពី​ត្បូង​ទៅ​ជើង គឺ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង ចំណែក​ស្ត្រី​រង​គ្រោះ​ជិះ​ពី​ជើង​មក​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ឆ្វេង​ឆ្លង​ថ្នល់ ក៏​ត្រូវ​រថយន្ត​បុក​ពេញ​ទំហឹង​ស្លាប់​ភ្លាមៗ​តែម្ដង។

សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​បុរស​ជា​ប្តី ដែល​ជា​អាចារ្យវត្ត មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​លំនៅដ្ឋាន ហើយ​អ្វី​ដែល​មានការ​សោកស្ដាយ​នោះ គឺ​រថយន្ត​បង្ក​មិន​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​បាន​ឡើយ​៕