ផ្ទះ​ខ្ទម​មួយ​ខ្នង​ទំហំ​៥​គុណ​និង​៦​ម៉ែត្រ​ ត្រូវ​ព្រះ​អគ្គី​លេប​ត្របាក់​ជា​មួយ​នឹង​ប្រាក់​២០០០​ពាន់​ដុល្លារ​

ព្រះសីហនុ ៖ ផ្ទះ​ខ្ទម​មួយ​ខ្នង​សង់​អំពី​ឈើ​ ដំបូង​ដែក​ស័ង្កសី​ជញ្ជាំង​បាំង​ស័ង្កសី​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ​ត្រូវបាន​ព្រះ​អគ្គី​លេប​ត្របាក់​ជិត​អស់​។ ករណី​ភ្លើង​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​ បាន​កើត​នៅ​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​២៨​ ខែមីនា​ស្ថិតនៅ​ក្រុមទី​១១​ភូមិ​បឹង​វែង​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​គ្រោះ​អគ្គីភ័យ​នេះ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះ​ទេ​។ មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រងគ្រោះ​មានឈ្មោះ​ស៊ីម សោ​ភ័​ណ្ឌ ភេទ​ស្រី​អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ។

ទ្រព្យសម្បត្តិ​ឆេះ​ក្នុងផ្ទះ​រួមមាន​៖​លុយ​ចំនួន​២០០០ ដុល្លារ និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​ទៀត។ក្រោយពេល​កើតហេតុ​ភ្លាម​គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់​ជាច្រើន​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ញ៉ែម ចំរើន បាន​ចុះ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ទប់ស្កាត់​ភ្លើង​មិន ឲ្យ​រាលដាល​ដល់​ផ្ទះ​ក្បែរៗ​កន្លែង​កើតហេតុ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ឆ្លងតាម​ការសាកសួរ​ម្ចាស់ផ្ទះ​និង​ធ្វើការ​ត្រួតពិនិត្យ​ជាក់​ស្តែង​នៅ​កន្លែង​កើតហេតុ​ក្រុម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​គ្រោះ​អគ្គិភ័យ​នេះ​បង្ក​ឡើង​ដោយ​ទុស្សេ​ខ្សែភ្លើង​។ បច្ចុប្បន្ន​នេះ​ភ្លើង​បាន​រលត់​ទាំងស្រុង​អស់ហើយ​៕