អតីត​អធិការ​នគរបាល​៣​ស្រុក​ជាប់គុក​២​ឆ្នាំ ​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់

អតីត​អធិការ​នគរបាល​៣​ស្រុក​ជាប់គុក​២​ឆ្នាំ ​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់



កណ្តាល ៖ អតីត​អធិការ​នគរបាល​ក្រុងតាខ្មៅ ​ឈ្មោះ​មុំ វ៉ាត​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មីនា​ ឆ្នាំ២០១៦ ត្រូវ​ចៅក្រម ជំនុំ​ជំ​រះ​សាលាដំបូង​ខេត្ត​កណ្តាល​លោក​ផូង វណ្ណ​ និង ​តំណាង​អយ្យកា​លោកស្រី​សុន សុខា​លិ​ន​ដា ​ព្រះរាជអាជ្ញា​រង​សម្រេច​ប្រកាស​ទោស​ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​ពី​បទ​ជួញដូរ​នូវ​សា​ធាតុ​ញៀន​ដោយ​ខុសច្បាប់​។

ទោស​បញ្ញត្តិ​មាត្រា​៤០​នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​។ លោក ផូង វណ្ណ​ចៅក្រម​ជំនុំ​ជំ​រះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​តូច​ស្មើ​និង​ទម្ងន់​១​ក្រាម​។ ក្នុង​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​មាត្រា​៤០​។

ដូច្នេះ​ជនជាប់ចោទ​ឈ្មោះ​មុំ វ៉ាត​ ត្រូវ​ជាប់ទោស​ចំនួន​២​ឆ្នាំ​។ សូម​រម្លឹក​ថា ​លោក មុំ វ៉ាត ​អតីត​អធិការ​នគរបាល​ក្រុង​តាខ្មៅ​ដែល​ធ្លាប់​កាន់​ដំណែង​ជា​អធិការ​នគរបាល​ចំនួន​៣​ស្រុក​ក្នុង​ខេត្តកណ្តាល ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ 21B ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ។

ពាក់​ព័ន្ធ​នឹង​ការជួញដូរ និង​រក្សាទុក​នៅ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ មុំ វ៉ាត សមត្ថកិច្ច​បាន​ឆែកឆេរ​លើ​ខ្លួន​ជ​នស​ង្ស័​យ​រកឃើញ​គ្រឿងញៀន ចំនួន​១៣​កញ្ចប់​ក្នុងនោះ​១១​កញ្ចប់​ធំ និង​២​កញ្ចប់​តូច។

មន្ត្រី​អាវុធហត្ថ​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ជ​នស​ង្ស័​យ​ឈ្មោះ​ម៉ុំ វ៉ាត ភេទ​ប្រុស អាយុ ៦៣ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ឫស្សី​ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ត្រូវ​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់ ខ​ណៈ​ដែល​កំពុងធ្វើដំណើរ​ដោយ​ម៉ូតូ លើ​កំណាត់​ផ្លូវ​21B នៅក្នុង​ភូមិ​ព្រែក​សំរោង ក្នុង​គោលដៅ​យក​គ្រឿងញៀន​ទៅ​ចែកចាយ ត្រូវ​កម្លាំង​ជំនាញ​របស់​កងរាជអាវុធហត្ថ​តាម​ប្រមាញ់​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​ឃាត់ខ្លួន​ហើយ​ឆែកឆេរ​ទៅលើ​ខ្លួនប្រាណ ឃើញ​មាន​ម្សៅ​ក្រាម ពណ៌សថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន១៣​កញ្ចប់៕