បុរស ដែល​មាន​ប្រពន្ធ​ម្នាក់​ បាន​ពង្រត់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ ពី​បាត់ដំបង​មក​ពោធិ៍សាត់

បុរស ដែល​មាន​ប្រពន្ធ​ម្នាក់​ បាន​ពង្រត់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ ពី​បាត់ដំបង​មក​ពោធិ៍សាត់



ពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ ដែល​មាន​ប្រពន្ធ​រួច​ទៅ​ហើយ​នោះ​ បាន​ពង្រត់​ក្មេង​ស្រី​ស្ថិត​ក្នុង​វ័យ​អនីតិជន​ម្នាក់​ពី​ខេត្ត​បាត់ដំបង​មកដល់​ទឹកដី​ខេត្ត​ពោធិ៍សាត់ ហើយ​ក៏​ត្រូវ​បងប្អូន​ក្មេង​ស្រី​រងគ្រោះ​ធ្វើការ​ប្ដឹង​សមត្ថកិច្ច​ខេត្ត​ពោធិ៍សាត់​ផង​ដែរ។

លោក​ឈន រិ​ទ្ធ អធិការ​ក្រុង​ពោធិ៍សាត់​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា នៅ​មុន​នេះ​បន្តិច​ បងប្អូន​របស់​ក្មេង​ស្រី​រងគ្រោះ​ បាន​មក​ប្ដឹង​នៅ​អធិការ​របស់​លោក ​ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់ ដែល​មាន​ប្រពន្ធ​ទៅ​ហើយ​នោះ បាន​ចាប់​​ពង្រត់​ក្មេង​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ។ បុរស​នោះ​ឈ្មោះ​សុខ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ខ្មួញ ឃុំ​ព្រែកជីក ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​មាន​ឈ្មោះ សុខ​ហេង អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​​គ្នា។

លោក​បន្ត​ថា ជន​សង្ស័យ​ ​បាន​ពង្រត់​ក្មេង​ស្រី​​ខាង​លើ​ចេញពី​​​​​ខេត្ត​បាត់ដំបង ហើយ​បាន​មកដល់​ខេត្ត​ពោធិ៍សាត់​នៅ​មុន​នេះ​ប្រហែល​៣០​នាទី ​តាមរយៈ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម ជា​កម្មសិទ្ធិ​របស់​បង​ប្រុស​ក្មេង​ស្រី​​រងគ្រោះ៕