សមត្ថកិច្ច​សម្រេច​ដោះលែង​យុវជន​បន្សាប​គ្រឿងញៀន​នៅ “​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​” ១៩០នាក់​

សមត្ថកិច្ច​សម្រេច​ដោះលែង​យុវជន​បន្សាប​គ្រឿងញៀន​នៅ “​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​” ១៩០នាក់​



ភ្នំពេញ ៖ យុវជន​យុវនារី ចំនួន​១៩០​នាក់ ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​ធ្វើការ​ដោះលែង​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​ជួប​ក្រុមគ្រួសារ​វិញ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦​ដោយមាន​ធ្វើ​ពិធី ជួប​សំណេះសំណាល និង សូត្រមន្ត​ប្រោះព្រំ​ផង​បន្ទាប់ពី​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់​នាពេល​កន្លងមក​។​

​ ​សមត្ថកិច្ច និយាយថា ក្រុម​ជន​ប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវបាន​ដោះលែង​ទាំង​១៩០​នាក់​នោះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​មកពី​បណ្តា​ខណ្ឌ​ផ្សេងៗ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ តែ​នៅក្នុង​ចំណោម​នោះ នៅ​ខណ្ឌ​សែន​សុខ​មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ច្រើនជាង​គេបង្អស់​។​

​ ​ក្រុម​ជន​ដែល​ត្រូវបាន​យកមក​អប់រំ និង បន្សាប​គ្រឿងញៀន​នៅទីនេះ ក្នុង​ម្នាក់ៗ​យ៉ាងតិច​បំផុត​ត្រូវ​ឃុំខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​ដើម្បី​ធ្វើការ​អប់រំ និង បន្សាប​គ្រឿងញៀន​រយៈពេល​៣​ខែ​ឡើងទៅ​។​

​ ​មាន​សេចក្តីរាយការណ៍​មក​ថា បញ្ហា​ជន​ដែល​ត្រូវបាន​គេ​យកមក​បន្សាប​គ្រឿងញៀន​នៅទីនេះ មួយចំនួន​ជា​ជន​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម ដែល​តាមច្បាប់​ត្រូវ​មានទោស​ជាប់ពន្ធនាគារ ប៉ុន្តែ​ដោយមាន​ការ​ត្រូវរ៉ូវ​គ្នា​ដោយ​លួចលាក់​ពី​ភាគី​ជនជាប់ចោទ​ជាមួយ​សមត្ថកិច្ច គេ​បាន​កែច្នៃ​ចម្លើយ​ឯកសារ ពី​ការ​”​ចែកចាយ “​មកជា “​ប្រើប្រាស់​” វិញ​ព្រោះ​គ្មាន​ទោស ដោយ​គ្រាន់តែ យក​គេ​ដាក់​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​វិញ ជា​ឡប់ឡែ បិទបាំង​បទល្មើស​ពី​ធ្ងន់ មក​ស្រាល ហើយ​ស្របច្បាប់​ទៀត។​

​ ​ដោយសារតែ​របៀប​ហ្នឹងហើយ ទើបបានជា​ជនល្មើស​គ្រឿងញៀន​មួយចំនួន​មិន​ខ្លា​ចនឹង​ការ​​ធ្វើ​សកម្មភាព​រកស៊ី​ល្មើសច្បាប់​បែបនេះ​សោះ ហើយ​ចេះតែ​នាំគ្នា​ឆ្ងល់​ថា ជនល្មើស​គ្រឿងញៀន​ចាប់​មិនចេះ​អស់​សោះ​។​

ពាក់ព័ន្ធ​ការដោះលែង​ក្រុម​អ្នកទោស​គ្រឿងញៀន​ចំនួន​១៩០​នាក់​នេះ​លោក វរសេនីយ៍ឯក​​ម៉ក់ ហុង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ស្រែក​តាម​វិទ្យុទាក់ទង​ណែនាំ​​បញ្ជា​កងកម្លាំង​របស់​លោក​នៅតាម​គ្រប់​បណ្តា​ប៉ុស្តិ៍​ទាំងអស់​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ចំពោះ​ការដោះលែង​ជន​ទាំង​១៩០​នាក់​នេះ សុទ្ធតែជា​មុខសញ្ញា​មិនល្អ​ភាគច្រើន​ពួកគេ​មួយចំនួន​ជា​ចោរលួច និង​គាស់​ផ្ទះ ប្រជាជន​លួច​ទ្រព្យសម្បត្តិ​។​

​ ​ស្ត្រី​ឈ្មោះ វ៉ន លាភ អាយុ​៤៩​ជា​ប្រជាជន​រស់នៅក្នុង​សង្កាត់​ឃ្មួញ បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ ជន​ទាំងនេះ​ដែល​អ្នកស្រី​គិតថា ពួកគេ​ទាំងនោះ​ភាគច្រើន​ជាម​នុស្ស​មិនល្អ​ខ្លះ​ជា​ចោរលួច​ឆក់​ប្លន់ និង ជា​ជនពាល​ដើរ​វាយតប់​អុកឡុក គេឯង​នៅតាម​ផ្លូវ​ផង ដែល​កន្លងមក​ករណី​នេះ​មាន​កាសែត​ទូរទស្សន៍​បាន​ចុះផ្សាយ​ស្ទើរ​រាល់ថ្ងៃ ហើយ​ជនល្មើស​ភាគច្រើន​ដែល​សមត្ថកិច្ច​ចាប់បាន​សុទ្ធតែជា​អ្នកប្រើប្រាស់​ថ្នាំញៀន៕

សមត្ថកិច្ច​សម្រេច​ដោះលែង​យុវជន​បន្សាប​គ្រឿងញៀន​នៅ “​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​” ១៩០នាក់​ សមត្ថកិច្ច​សម្រេច​ដោះលែង​យុវជន​បន្សាប​គ្រឿងញៀន​នៅ “​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​” ១៩០នាក់​ សមត្ថកិច្ច​សម្រេច​ដោះលែង​យុវជន​បន្សាប​គ្រឿងញៀន​នៅ “​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​” ១៩០នាក់​ សមត្ថកិច្ច​សម្រេច​ដោះលែង​យុវជន​បន្សាប​គ្រឿងញៀន​នៅ “​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​” ១៩០នាក់​