កម្មករ​សំណង់​២​នាក់​ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល

កម្មករ​សំណង់​២​នាក់​ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល



កណ្តាល ៖ បុរស​ជា​កម្មករ​សំណង់​២​នាក់ ​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល​កាលពី វេលា​ម៉ោង​១០និង៣០​នាទី ថ្ងៃ​ទី​២៨​ ខែ​មីនា​ ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ចំនួន០២​នាក់ ​គឺ​មាន​ ១.​ឈ្មោះ យ៉ែ​វ ធួន ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំពា​កើ​ពេន ឃុំ​ឧ​ត្ត​ម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ​កម្មករសំណង់ ២.​ឈ្មោះ តុង ហ៊ាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ​-​ស្រុក​-​សំពៅ​ពូន ខេត្តបាត់ដំបង​។

បើ​តាម​ការ​បញ្ជាក់​ពី​នគរបាល​ថា ​នៅមុន​ពេល​កើ​ត​ហេតុ​ជនរងគ្រោះ​ទាំងពីរ​នាក់ ដែល​ជា​កម្មករ​សំណង់ បាន​អូស​បន្ទារ​ដែក​ដើ​ម្បី​ឡើង​ព្រំ​ដំបូល​ផ្ទះ​ ហើយ​រន្ទា​បាន​ប៉ះ​នឹង​ខ្សែកាប​អគ្គិសនី​រដ្ឋ​បណ្តាល​ឲ្យ​ឆក់​ទាំងពីរ​នាក់​ ធ្លាក់​ប្រកាច់​មក​ដី​ឃើញ​ដូច្នោះ​កម្មករ​ដូចគ្នា​បាន​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ជ័យជំនះ​ពេល​ដល់​ពេទ្យ​ជនរងគ្រោះ ក៏បាន​ស្លាប់​តែ​ម្តង។

នគរបាល​បញ្ជាក់​ថា ហេតុ​ការ​ណ៍​នេះ​មកពី​ការ​ធ្វេសប្រហែស​របស់​ជន​រងគ្រោះ​តែ​យ៉ាងណា​ក៏​ដោយ​អ្នកទទួល​ម៉ៅការ​សំណង់​ក៏​ទទួលខុសត្រូវ​ក្នុង​រឿង​នេះ​ដែរ​ មិន​អាច​យករួចខ្លួន​បានទេ​៕

កម្មករ​សំណង់​២​នាក់​ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល កម្មករ​សំណង់​២​នាក់​ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល កម្មករ​សំណង់​២​នាក់​ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល កម្មករ​សំណង់​២​នាក់​ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល កម្មករ​សំណង់​២​នាក់​ ត្រូវ​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ ខ​ណៈ​អូស​បន្ទារ​ដែក​ឡើង​ព្រំ​ដំបូល