លោក ​ជា ​ពិសី ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិច

លោក ​ជា ​ពិសី ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិច



លោក ​ជា ​ពិសី ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិចភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦ លោក​ជា​ពិសី​អភិបាលខណ្ឌ​ឫស្សីកែវ​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិច និង​សំណូមពរ​ឲ្យ​ផ្នែក​លូ​ទឹក​រាជធានី​ជួយ​ព​ន្លឿ​ន​ក្នុង​ការស្តារ​និង​បុក​ស៊ី​ផាយ​ធ្វើ​លូ​ឲ្យ​បាន​ឆាប់។

រហូត​មក​ទល់​ពេលនេះ​ ការ​ស្ដារ​ប្រឡាយ​ត្រើយ​ខាងលិច​បាន​ប្រវែង​៥០០​ម៉ែត្រ​ហើយ ដោយ​អនុវត្ត​ទៅតាម​ស្ថានភាព​អំណោយផល​មិន​នៅ​ស្ងៀម​ឡើយ គឺ កន្លែង​ណា​អាច​ចូល​គ្រឿងចក្រ​បាន​យើង​ស្ដារ​ជា​បណ្ដើរៗ ចំណែក​ប៉ះពាល់​សំណង់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​ជា​អ្នក​ដោះស្រាយ ដោយ​កន្លងមក​សាលា​ខណ្ឌ​បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នៅ​ត្រើយ​ខាងលិច​រួច​មក​ហើយ​នៅតែ​ពេល​អនុវត្ត។

ដូច្នេះ​ផ្នែក​ជំនាញ​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ស្ដារ​ជា​រៀង​រហូត​មក​ដើម្បី​ព​ន្លឿ​ន​ការងារ​នេះ​ឲ្យ​ទាន់​រដូវភ្លៀង​ធ្លាក់​នា​ពេល​ខាងមុខនេះ ដែល​ជា​ការ​ជំរុញ​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា។

ជាមួយគ្នា​នោះ​ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​កំពុង​មមាញឹក​ក្នុង​ការ​ស្ថាបនា ស្ថានីយ​បូម​ទឹក និង ដាក់​បណ្ដាញ​ប្រព័ន្ធ​លូ​ខ្វាត់ខ្វែង​គ្រប់កន្លែង​។ នេះ​ជា​ការ​លើកឡើង​របស់ ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ និង លោក នៅ សារឿន នាយករង​មន្ទីរ​សាធារណៈ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ក្នុងឱកាស​ចុះ​ពិនិត្យ​ការស្ដារ​ព្រែកបាក់​ទូក​និង​បើកផ្លូវ​ត្រើយ​ខាងលិច​កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា នេះ។

លោក​បាន​បញ្ជាក់​ថា​ ក្រៅពី​ការងារ​ស្ដារ​ព្រែកបាក់​ទូក​ត្រើយ​ខាង លិច នៅ​ខាងលើ​ក្រុមហ៊ុន​ម៉ៅការ​កំពុង​ដំណើរការ​បុក​ស៊ី​ផាយ​តាម​ដំណាក់កាល ដោយ​ចាប់ផ្ដើម​ពី​ស្ពាន​លូ​ភ្ជាប់​ផ្លូវការ​៥ មកទល់​និង​ស្ពាន​លូ​កណ្ដាលផ្លូវ​សាំ​ហាន់​បាន​ចំនួន​៥០​ដើម​មាន​ប្រវែង​២០០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ជម្រៅ​៦,៥០​ម៉ែត្រ និង​ត្រូវ​ស្ដារ​យក​អាចម៍ដី​ចេញពី​ក្នុង​ប្រឡាយ​។

បើ​តាម​គម្រោង​ក្រោយ​ការ​បុក​ស៊ី​ផាយ​រួច​បន្ត​ចាក់​ធ្នឹម ធ្វើ​បង្កាន់ដៃ​អម​មាត់​ប្រឡាយ និង​រៀបចំ​ឲ្យ​មាន​កន្លែង​អង្គុយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​លំហែ​កំសាន្ត​ទៀតផង។

គួរ​បញ្ជាក់​ថា ប្រឡាយ​បាក់​ទូក​នៅ​ត្រើយ​ខាងកើត​ស្ដារ​បើកមុខ​ទឹកបាន​ប្រវែង​១៨០០​ម៉ែត្រ ចាប់ពី​ផ្លូវ​សាំ​ហាន់​មកទល់​តារាង​ហ្គោល​ចំណែក​នៅ​ព្រែកបាក់​ទូក​ផ្នែក​ខាងលើ​ចាប់ពី​ស្ថានីយ​បូម​ទឹក​ទួលគោក​ទី​២ រហូត​មក​ទល់​ប្រឡាយ​ការ​៥ បាន​ដោះស្រាយ​ផល​ប៉ះពាល់​រួចរាល់​ហើយ​សល់​តែ​១​គ្រួសារ​ប៉ុណ្ណោះ ចំពោះ​ផ្លូវការ​៥​ ការ​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​ជិត​រួចរាល់​ហើយ នៅ​ការងារ​ត​ភ្ជាប់​លើ​ផ្លូវ​៧០​ជាមួយ​លូ​មេ​បឹងកក់។

លោក​ជា​ពិសី បាន​មានប្រសាសន៍ថា យើង​បាន​ដល់​ម្ចាស់​សំណង់​ខ្ចូ​ស​២​ដង​ហើយ ហើយ​ថ្ងៃនេះ​យើង​នឹង​កោះ​ម្តង​ទៀត​ឲ្យ​រុះរើ​ចេញ តែ​បើ​មិន​រុះរើ​ទេ​យើង​ប្រើ​វិធានការ​រដ្ឋបាល​រុះរើ​សំណង់​ខ្ចូស​នេះ​ចេញ​មិន​ខាន។ នា​ឱកាស​នោះ​លោក​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​មាន​ប្រឡាយ​កុំ​បោះ​សំរាម​ចោល​ក្នុង​ប្រឡាយ​ជៀសវាង​ការ​កកស្ទះ​ទឹក​ហូរ បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា៕

លោក ​ជា ​ពិសី ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិច លោក ​ជា ​ពិសី ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិច លោក ​ជា ​ពិសី ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិច លោក ​ជា ​ពិសី ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​ត្រើយ​ខាងលិច