អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត

អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត



ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដឹកនាំ​ដោយ​លោក​គួច ចំរើន​អភិបាលខណ្ឌ​និង​និស្សិត សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង ជាង​១០០០​នាក់ សហការ ជាមួយ​មជ្ឈមណ្ឌល​ជាតិ ផ្តល់​ឈាម បាន​ចូលរួម​កម្មវិធី​បរិច្ចាគ ឈាម​ដោយ​ស្ម័គ្រ​ចិត្ត​ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តីសង្ឃឹម​» ដែល​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃ ច័ន្ទ ទី​២៨ ខែ មីនា ឆ្នាំ​២០១៦ នៅ​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្រោម​អធិបតី​យ​ភាព របស់​លោក​សាកលវិទ្យាធិកា​រ ហោ ប៉េង។

នេះ​គឺជា​លើក​ទី​៣ ដែល​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​រៀប​ចំ​កម្មវិធី​បរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត ប៉ុន្តែ កម្មវិធី​លើក​នេះ គឺ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង បានរៀបចំ​ឡើង​មាន​ទ្រង់ទ្រាយ​ធំ ដែលមាន​និស្សិត ចូល រួម​រហូតដល់​ទៅជា​ង ១០០០​នាក់ ហើយក៏​រំពឹងថា នឹង​ទទួលបាន​ប្លោក​ឈាម​សប្បុរស យ៉ាងតិច ណាស់ ៣០០​ប្លោក។

លោក ហោ ប៉េង លោក​ជា​សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ក៏បាន​សម្តែង នូវ​ការ​ស្វាគមន៍ យ៉ាង​កក់​ក្តៅ ចំពោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​បាន​ចូលរួម​ចំណែក ក្នុង​ការ​រៀបចំ កម្មវិធី​សប្បុរស​នេះ​ឡើង​ម្តង​ទៀត ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ហើយ​លោក ក៏បាន​អបអរសាទរ​ដល់​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា របស់​និស្សិត​ទាំងឡាយ ដែល​ប្អូនៗ មាន​សណ្តាន ចិត្តសប្បុរស​ក្នុង​ការ​បរិច្ចាគ​ឈាម។

លោក​បន្ត​ថា ទង្វើ​បាន​បង្ហាញ​យ៉ាងច្បាស់ នូវ​ឆន្ទៈ​សាមគ្គីភាព​របស់​យុវជន​ខ្មែរ​ជំនាន់​ថ្មី គោលបំណង​ដើម្បី​លើកកម្ពស់ ដល់​ការចូលរួម របស់​និស្សិត ឲ្យ​បាន​ចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌ ក្នុង​សង្គម​តាម ការ​បរិច្ចាគ​ឈាម ក៏​ជា​ការ​គាំទ្រ​ផងដែរ ដល់​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង ការ​លុបបំបាត់ ការស្លាប់​របស់​ប្រជាជន​កម្ពុជា ដោយសារ​កង្វះ​ឈាម។

មន្ត្រី​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​និង​និស្សិត​ជាតិ​គ្រប់គ្រង​ទាំងអស់ ដែល​បាន ប្រារព្ធ​កម្មវិធី​ផ្តល់​ឈាម​នេះ​ឡើង ជា​លើក​ទី​៣ ដែល​ការចូលរួម​បរិច្ចាគ​ឈាម​នេះ គឺ​ពិតជា​ប្រសើរ​ណាស់ ព្រោះ​ស្តុក​ឈាម​របស់​យើង ក៏​កំពុងតែ​ត្រូវការ​ប្លោក​ឈាម ដើម្បី​បំពេញ​បន្ថែម​សម្រាប់​ការ​ផ្គត់ផ្គង់ ដល់​តម្រូវ ការដែល​មានការ​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដែល​មាន​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ជា​ប្រធាន បាន​ធ្វើ​ឲ្យ​កម្មវិធី​ផ្តល់​ឈាម មាន​សកម្មភាព​យ៉ាងសកម្ម ដោយមាន​ការចូលរួម ពី​ប្រជាពលរដ្ឋ​ទូទៅ គ្រប់​ស្រទាប់​ដូចជា សិស្ស​និស្សិត នាយទាហាន មន្ត្រីរាជការ​តាម​ក្រសួង និង​រួម​ទាំង​បុគ្គលិក វិស័យ​ឯកជន នានា​ផង​ដែរ។

ទង្វើ​នេះ​មិន​ត្រឹមតែ​អាច​បង្កើន​ចំនួន​ស្តុក​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ ក៏​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ជា​ការ​យល់ដឹង​យ៉ាង​ប្រសើរ ពី​ការ​បរិច្ចាគ​ឈាម​ដោយ​សុវត្ថិភាព ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ​៕

អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត អភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្តអភិបាលខណ្ឌ​ដូនពេញ​សហការ​ជាមួយ​ក្រុម​និស្សិត​ជាតិ​គ្រប់គ្រង បាន​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត