បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខៗ ដួល​ដាច់​ខ្យល់​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ

បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខៗ ដួល​ដាច់​ខ្យល់​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ



ភ្នំពេញ ៖ បុរសម្នាក់​ជិះម៉ូតូ​សង់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ដល់​ចំណុច​មុខ​ហាង កែវ ស្រីធួន ស្រាប់​តែ​ដួល​ដាច់​ខ្យល់​ស្លាប់។
ហេតុការណ៍​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នៅមុខ​ហាង​កែវ ស្រី​ធួន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ដួល​ដាច់​ខ្យល់​ស្លាប់​នេះ​ មាន​អាយុ​ប្រមាណ​ជា​៤០​ឆ្នាំ ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខ.ណ ៥៤១២ បាន​ធ្វើ​ដំណើរ​មកដល់​មុខ​ហាង នឹង​ក៏​ដួល​ដាច់ខ្យល់​ស្លាប់ ដោយ​ពុំ​ទាន់​ដឹង​ថា ជនរងគ្រោះ​ត្រូវ​រថយន្ត​បុក ឬ យ៉ាងណា​នោះ​ទេ បច្ចុប្បន្ន​បាន​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​សមត្ថកិច្ច​កំពុង​ស្វែង​រក​សាច់ញាតិ៕